ខេត្តកណ្តាល ៖ បុរសម្នាក់ចេញពីផឹកស៊ីជាមួយមិត្តភក្តិ បើកម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះវិញ បោះពួយយ៉ាងលឿនដូចហោះបានជ្រុលទៅបុកស្ត្រីម្នាក់កំពុងដើរឆ្លងផ្លូវ ចំយ៉ាងពេញទំហឹងប៉ើងដូចសំឡីដួលបែកក្បាលស្លាប់ទាំងថ្ងៃនៅកន្លែងកើតហេតុ ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតទ្បើងកាលពីវេលាម៉ោង០១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ស្ថិតនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
សមត្ថកិច្ចជំនាញចរាចរណ៍ស្រុកអង្គស្នួលបានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1R-5879 បើកបរដោយឈ្មោះ ហម ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិផាត់សណ្តាយ ឃុំផាត់សណ្តសយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បើកបរក្នុងស្ថានភាពស្រវឹង0,43mg/L រួមដំណើរជាមួយបុរសម្នាក់ទៀត បើកចេញពីកន្លែងផឹកស៊ីដើម្បីត្រទ្បប់ទៅផ្ទះជួលវិញក្នុងទិសដៅពីលិចទៅកើត (កំពង់ស្ពឺ-ភ្នំពេញ) លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបើកបោះពួយយ៉ាងលឿនដូចហោះជ្រុលទៅបុកស្ត្រីម្នាក់មានឈ្មោះ ឡេង ប៉ោ អាយុ៧០ឆ្នាំ មានទីលំនៅ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាលដែលកំពុងដើរឆ្លងផ្លូវចំយ៉ាងពេញទំហឹងប៉ើងដូចសំឡីបណ្ដាលឱ្យដួលបែកក្បាលស្លាប់យ៉ាងរន្ធត់នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរគ្រាន់តែរងរបួសស្រាល។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញចរាចរណ៍ស្រុកអង្គស្នួលបានឱ្យដឹងថា ៖ ចំពោះករណីនេះ បណ្ដាលមកពីអ្នកថ្មើរជើងដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។
ចំណែកអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក្នុងទីប្រជុំជន ផ្សារនិងបើកបរក្នុងស្ថានភាពស្រវឹង ដែលមានជាតិអាល់កុល 0,43mg/L ។
ក្រោយកើតហេតុសពជួនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ ។ ចំណែកឯមធ្យោយបាយធ្វើដំណើរត្រូវបានកម្លាំងជំនាញធ្វើការវាស់វែងនិងនាំខ្លួនអ្នកបើកបរម៉ូតូយកមករក្សាទុកនៅអធិការដ្ឋានស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការចាត់ការតាមនីតិវិធី ៕