ភ្នំពេញ ៖ ពេលខ្លះបុគ្គលមួយចំនួនតូច តាំងខ្លួនជាអ្នកបួស ចេះមន្តអាគម ស័ក្តិសិទ្ធិ ក្លាយជាមុខរបរបោកប្រាស់ប្រជាពលរដ្ឋ ដែលគាត់ខ្វះព័ត៌មាន ចំណេះដឹងមានកម្រិត ទីបំផុត ! លោក ថោង សុខុម ហៅលោកគ្រូភ្នំគូលេន ចុះកិច្ចសន្យាបញ្ឈប់ការបង្ហោះនិងលុបវីដេអូ តាមបណ្តាញសង្គម ។
សូមបញ្ជាក់ថា ៖ លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសហការជាមួយស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ ចុះធ្វើការណែនាំលោក ថោង សុខុម ហៅលោកគ្រូភ្នំគូលេន ជុំវិញការបង្ហោះវីដេអូសកម្មភាព និងរូបភាពធ្វើឱ្យប៉ះពាល់ដល់សង្គម នៅតាមបណ្ដាញសង្គមនានា ដោយបានធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ប្រសិទ្ធីមន្តគាថា ការដើរបិណ្ឌបាតដោយស្លៀកដណ្ដប់ គ្រងសំពត់បែបអ្នកបួសព្រះពុទ្ធសាសនា ជាដើម ទាំងចាស់ទាំងថ្មីចេញពីប្រព័ន្ធបណ្ដាញសង្គមទាំងអស់ ។
សូមបងប្អូនមេត្តាជ្រាបជាព័ត៌មាន កុំឱ្យជឿលង់លើបុគ្គលបែបៗនេះ ដែលនាំឱ្យខាតបង់ប្រយោជន៍ ពេលវេលា លង់ជឿ ទាំងគ្មានផលចំណេញអីបន្តិចដល់សង្គម និងសាសនានោះ ៕ ដោយ ៖ សិលា