ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង លោកអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ នៅក្នុងចុងឆ្នាំ២០២៤ និងឆ្នាំ២០២៥នេះសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានប្រគល់ផ្ទះចំនួន ៦២ខ្នង នៅតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិស្រះទឹកតេជោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ លោក ជួន ណារិន្ទ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានប្រារព្ធពិធីសំណេះសំណាលនិងជូនដំណើរបងប្អូនអតីតយុទ្ធជនចំនួន ៣២គ្រួសារ ទៅទទួលយក់ផ្ទះរស់នៅខេត្តឧត្តរមានជ័យ ដោយក្នុងនោះបានឧបត្ថម្ភក្នុង១គ្រួសារ ទទួលបាន៖ អំពូលសូឡា ១ ពាងទឹក ១ អង្ករ ២៥គីឡូ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យូរ ត្រីខ ១យួរ មី១កេស ទឹកសុទ្ធ១កេស ថវិកា៦០,០០០រៀល សរុបជាថវិកា ១៤,០១៦,០០០រៀល។ បន្ទាប់មកនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានដឹកនាំជូនបងប្អូនអតីតយុទ្ធជនទាំង ៣២គ្រួសារនោះ ទៅទទួលយកដីផ្ទះសម្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកអភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភឡានក្រុងចំនួន ៣គ្រឿងដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូន និងចាត់ចែងម្ហូបអាហារហូបជូនពួកគាត់ផងដែរ និងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ លោក ជួន ណារិន្ទ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានប្រារព្ធពិធីសំណេះសំណាល់ និងជូនដំណើរបងប្អូនអតីតយុទ្ធជនចំនួន ៣០គ្រួសារ ទៅទទួលយកផ្ទះរស់នៅខេត្តឧត្តរមានជ័យ ដោយក្នុងនោះបានឧបត្ថម្ភក្នុង១គ្រួសារ ទទួលបាន៖ អំពូលសូឡា ១ ពាងទឹក ១ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យូរ មី១កេស ទឹកសុទ្ធ១កេស ថវិកា១៧៥,០០០រៀល សរុបជាថវិកា ១៣,១៤០,០០០រៀល។
បន្ទាប់មកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ សមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានដឹកនាំជូនបងប្អូនអតីតយុទ្ធជនទាំង៣០គ្រួសារនោះ ទៅទទួលយកដីផ្ទះសម្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកអភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភឡានក្រុងចំនួន ៣គ្រឿងដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូន និងចាត់ចែងម្ហូបអាហារហូបជូនពួកគាត់ផងដែរ៕
ដោយ៖តារា