ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់លោតចុះក្នុងទឹកអាងលិចបាត់ប្រហែល៣នាទីពេលស្រង់មកលើគោកស្លាប់ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ។ សមត្ថកិចបញ្ជាក់ថា ករណីលង់ទឹកស្លាប់នេះកើតឡើងនៅ ចំណុចអាងជើងគ្រុសស្ថិតភូមិគោកសំរោងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។
លោកវរសេនីយ៍ទោឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រំ ថងណា ភេទ ប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។
លោកអធិការបានបន្តថាៈផ្អែកតាមតាបំភ្លឺរបស់ឈ្មោះ លេ វ៉ាន់ដាម ភេទប្រុស អាយុ៦០ ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ដែលជិៈទូកលើមងជាមួយគ្នា បានឆ្លើយបំភ្លឺថា រយៈកាលកន្លងមកប្អូនថ្លៃខ្លួនឈ្មោះ ព្រំ ថងណា តែងតែផឹកស្រាជាប្រចាំ ហើយឲ្យតែពេលមកលើកម៉ងជិៈទូកជិតដល់ច្រាំងគាត់តែងតែលោតទឹកមុនពេលទូកដល់ច្រាំងជាច្រើនលើក ច្រើនសារមកហើយ ។ ជាក់ស្ដែងនៅថ្ងៃកើតហេតុ វេលាម៉ោង០៤និង៣០ នាទីព្រឹកគាត់ និងជនរងគ្រោះ បាននាំគ្នាជិះទូកទៅលើកមងនៅចំណុចកើតហេតុខាងលើ ពេលនោះប្អូន (ជាសព)បានដាក់ស្រាមកតាមចំនួនកន្លះលីត្រ ហើយគាត់លើកមងបណ្ដើរ ផឹកស្រារបណ្ដើរ លុះដល់ម៉ោង៧និង៣០ នាទី ពេលដោះត្រីមងរួច ក៏នាំគ្នាអុំទូកត្រឡប់មកច្រាំងវិញ ពេលទូកជិតដល់មាត់ច្រាំងស្រាប់តែឈ្មោះថងណា ជាប្អូនថ្លៃខ្លួនបានលោតទម្លាក់ទឹកប្រហែលជា៣នាទី មិនឃើញផុសមកវិញទើបខ្លួនចុះទៅតាម ហើយបានជាន់ប៉ះជើងក៏ចាប់ទាញស្រង់មកលើគោក និងធ្វើចលនាជួយសង្រ្គោះតែជាអកុសលប្អូនថ្លៃខ្លួនបានស្លាប់បាត់ហើយ ទើបខ្លួនខលទូរស័ព្ទប្រាប់សាច់ញ្ញាតិតែម្ដង ។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុនបញ្ជាក់ថាៈតាមការពិនិត្យធ្វើកោសល្យវិច្ច័យលើសព របស់ក្រុមការងារដែលមានសមាសភាព នគរបាលប៉ុស្តិ៍ នគរបាលជំនាញបច្ចេកទេសវិទ្យសាស្ត្រ គ្រូពេទ្យ អាជ្ញាធរ ឃុំ ភូមិ និងសាច់ញាតិ ឃើញថាសពពុំមានអ្វីទាក់ទងនិងឃាតកម្មនោះទេ តាមការបញ្ជាក់ពីលោកវេជ្ជបណ្ដិត ចឹក សុភាព គ្រូពេទ្យកោសល្យ វិច័្ចយអាចសន្និដ្ឋានបឋមបានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលងទឹកប្រាកដមែន ៕
ដោយ៖ វណ្ណា