អាជ្ញាធរខណ្ឌពោធិ៍សែនជ័យមិនបង្ក្រាប​សង្វៀនមាន់​របស់មេយោធា​៩១នៅព្រៃទា?

ចែករំលែក៖

ភ្នំពេញ៖ សកម្មភាពសង្វៀនជល់មាន់នៅចំណុចបន្ទាយយោធាលេខ៩១ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានដំណើរការជាយូរមកហើយ ។ ក្រៅពីការជល់មាន់ ទីតាំងនេះ ជាសម្បុកបនល្បែងស៊ីសង យ៉ាងពេញបន្ទុក មានបៀរអាប៉ោង ប្រមូលផ្តុំក្រុមអ្នកញៀនយ៉ាងសន្ធឹកសន្ធាប់ មានជាសមត្ថកិច្ច យោធា ប្រជាពលរដ្ឋនៅទីនោះ និងមកពីកន្លែងផ្សេងទៀតយ៉ាងពពាក់ពពូន ។

ជាទូទៅ គេច្រើនយកថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ធ្វើជាថ្ងៃជល់ទ្រង់ទ្រាយធំ ភ្នាល់ឈ្នះចាញ់រាប់ពាន់ រាប់ម៉ឺនដុល្លារ ស្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពង រំខានយ៉ាងខ្លាំងក្លាទៅលើការរស់នៅ ទទួលទានដំណេកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ប្រជាពលរដ្ឋរិះគន់ថា ក្នុងនាមខ្លួនជាមេយោធានៅមន្ទាយ៩១នេះ ចាប់យកនូវភាពមិនថ្លៃថ្នូរ ចេញមុខបើក សង្វៀនមាន់ និងបើកល្បែងស៊ីសងជាច្រើនទៀត បំពានទៅនឹងច្បាប់ ដែលគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភព ត្រូវតែលុបបំបាត់បនល្បែងស៊ីសង បង្ក្រាបបទល្មើសក្នុងសង្គម ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនោះ ។

អាជ្ញាធរសង្កាត់ចោមចៅ នគរដ្រេហ្គន មិនអាចទាក់ទងបានទេនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ  ប៉ុន្តែមន្ត្រីសាលាសង្កាត់អះអាងថា អាជ្ញាធរសង្កាត់ និងនគរបាលប៉ុស្តិ៍បានពាក់ព័ន្ធនឹងការទាញយកប្រយោជន៍ផងដែរពីទីតាំងបនល្បែងរបស់មេយោធា៩១ ។ ដោយឡែក លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្លាប់ប្រាប់ នគរដ្រេហ្គន តាមទូរស័ព្ទថា លោកមិនអនុញ្ញាតឲ្យមានការបើកល្បែងស៊ីសងនោះឡើយ ត្រូវតែបង្ក្រាប ប្រសិនបើកមាន និងទទួលបានការផ្តល់ព័ត៌មានជាក់លាក់ណាមួយពីប្រជាពលរដ្ឋនៅមូលដ្ឋាន ។

លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នគរដ្រេហ្គន មិនអាចទាក់ទងបានទេ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នេះ ប៉ុន្តែប្រជាពលរដ្ឋនៅទីនោះតែងមានជាចម្ងល់ថា ហេតុអ្វីបានជាអាជ្ញាធរមូលដ្ឋានសង្កាត់ប៉ុស្តិ៍មិនបង្ក្រាប និងមិនរាយការណ៍ជូនទៅថ្នាក់លើ ពិសេស លោកអភិបាលនៃគណៈអភិបាលខណ្ឌ ក្នុងនាមជាគណៈបញ្ជាការឯកភាព និងមានវត្តមានជាញឹកញាប់លើវេទិកាសាធារណៈ រវាងអាជ្ញាធរជាមួយប្រជាពលរដ្ឋ ដែលតែងមានជំហរ បង្ក្រាបរាល់ល្បែងស៊ីសង និងបទល្មើស ហេតុអ្វីក៏លោកមិនមានវិធានការបង្ក្រាបក្នុងនាមអាជ្ញាធរ ឬស្នើសុំការឯកភាពណាមួយពីស្ថាប័នអយ្យការដើម្បីចាត់វិធានការតាមនីតិវិធី?

ម្ចាស់ទីតាំងសង្វៀនមាន់ខាងលើបានប្រាប់នគរវត្តតាមទូរស័ព្ទផងដែរថា ការបើកលេងនេះ មិនមែនចេះតែហ៊ានដោយគ្មានការយោគយល់ណាមួយពីសមត្ថកិច្ច និងអាជ្ញាធរនោះឡើយ ។ លោកអះអាងថា កន្លងទៅត្រូវបង់ប្រាក់គ្រប់គ្នា ដូច្នេះ ការប្រគល់ប្រាក់នេះ ក៏ធ្វើឡើងក្នុងមួយសប្តាហ៍ម្តង ទើបអាចដំណើរការបាន ជាពិសេស លុយដែលបានមកពីទីតាំងសង្វៀនមាន់ ក៏សម្រាប់យកទៅចាត់ចែងកសាងក្នុងបន្ទាយនោះផងដែរ ។

បទល្មើសដែលកើតមាននៅក្នុងមូលដ្ឋាន ករណីប្រើប្រាស់ ចែកចាយគ្រឿងញៀន លួចឆក់ប្លន់ អំពើហិង្សា កាប់សម្លាប់  ដែលបង្កអសន្តិសុខក្នុងសង្គម គឺកើតចេញពីប្រភពនៃបនល្បែងស៊ីសងទាំងនេះ ដូច្នេះគួរណាស់តែអាជ្ញាធរក្នុងនាមជាគណៈបញ្ជាការឯកភាពសង្កាត់ ខណ្ឌ មេត្តាយកចិត្តទុកដាក់ចាត់វិធានការលុបបំបាត់បនល្បែងទាំងនេះស្របតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ហើយក៏មិនត្រូវពាក់ព័ន្ធជាមួយនឹងប្រយោជន៍ពីប្រភពនៃបនល្បែងទាំងនេះនោះដែរ ៕

chiken (1) chiken (3) chiken (2)

ដោយ៖ សុខខេមរា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print