នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ជនជាតិចិនម្នាក់ពីបទរំលោភលើសេចក្តីទុក្ខចិត្តយកលុយ១២០០០ដូល្លារ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលបានធ្វើការឃាត់បុរសជនចិនម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ រួមរថយន្ត២គ្រឿង បន្ទាប់ទទួលបណ្តឹងរបស់ជនរងគ្រោះថារំលោភលើសេចក្តីទុក្ខចិត្ត វេរលុយឲ្យហើយវាយយកលុយវិញចោទថាជាករណីប្លន់ ។

ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅធនាគារ កាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជាជនជាតិចិនចំនួន៣នាក់ បានពឹងឲ្យជនសង្ស័យជាតិចិនម្នាក់ក្នុង ចំណោម៥នាក់ដែលរកស៊ីវេរលុយតាមធនាគារប្រមាណ១២០០០ដុល្លារអាមេរិក ។

តាមប្រភពព័ត៌មានពីអ្នកបកប្រែខាងជនរងគ្រោះជនជាតិចិនចំនួន៣នាក់បាននិយាយថា មុនពេលកើតហេតុពួកគាត់បានពឹងឲ្យបុរសជនជាតិចិនម្នាក់ក្នុងចំណោម៥នាក់ខាងលើនៅធនាគារ កាណាឌីយ៉ា ផ្លូវវេងស្រេងដោយជនសង្ស័យមានគ្នាជិត១០នាក់បានយកលុយប្រគល់ឲ្យគាត់ហើយ វេរលុយមិនបាននាំគ្នាវាយយកលុយវិញហើយចេញទៅបាត់។

បន្ទាប់មកក្រុមជនរងគ្រោះមានគ្នា៣នាក់ក៏បានតាមរកជនសង្ស័យទាំងនោះរហូតដល់ហាងចិនមួយកន្លែងនៅមុខប្រលានយន្តហោះពោធិ៍ ចិនតុង ដែលមានយីហោ ជែ ថៃ ទើបឃើញជនសង្ស័យមានគ្នា៥នាក់ក្នុងនោះស្រីម្នាក់ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង។ ក្នុងនោះក៏បានឃាត់រថយន្ត២គ្រឿង ស៊េរីទំនើបម៉ាកRanger Rover ពណ៌ស ពាក់ស្លាក់ភ្នំពេញ 2AE-5858 និងរថយន្តឡិចស៊ីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AJ-1969 យកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការសាកសួrបន្ត។

ក្រោយពីសាកសួរបស់កម្លាំងសមត្ថកិច្ចជុំនាញរួចមកទើបដឹងថាមិនមែនជាករណីប្លន់ឡើយ ហើយជាករណីរំលោភលើសេចក្តីទុកចិត្ត នឹង ធ្វើកិច្ចសន្យាហើយបញ្ជូនភាគីទាំង២ឲ្យដោះស្រាយនៅខាងធនាគារនៅប្រទេសចិនដីគោកវិញ៕

image1 (2) image3 (1) image2 (2)

ដោយ៖ សុខាសែនជ័យ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print