ក្លឹបនៅអាល្លឺម៉ង់ Bundesliga បានប្រកាសនៅថ្ងៃចន្ទនេះថា អតីតគ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag ត្រូវបានតែងតាំងជាអ្នកចាត់ការក្លឹប Bayer Leverkusen ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ។
អ្នកគ្រប់គ្រងសញ្ជាតិហូឡង់វ័យ 55 ឆ្នាំរូបនេះបានជំនួសកន្លែងរបស់លោក Xabi Alonso ដែលបានចាកចេញពី Leverkusen ទៅចូលរួមជាមួយ Real Madrid ។
លោកTen Hag បានអវត្តមានពីការងារចាប់តាំងពីត្រូវបានបណ្តេញចេញដោយបិសាចក្រហមMan United ក្នុងខែតុលា ដោយក្លឹបនៅ Old Trafford កំពុងធ្លាក់ចុះចំណាត់ថ្នាក់ដល់លេខរៀងទី 14 ក្នុងតារាងអង់គ្លេស Premier League ។
ជោគជ័យបំផុតរបស់គាត់ជាមួយ Ajax Amsterdam ដែលគាត់បានបង្វឹកពីឆ្នាំ 2018-22 ដោយឈ្នះពានរង្វាន់ Eredivisie ចំនួនបី និងនាំក្លឹបទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ 2019 ។
...