នគរបាលខេត្តតាកែវ បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ៥នាក់ ដកហូតវត្ថុតាងមួយចំនួន និងកាំភ្លើង០២ដើម

ចែករំលែក៖

ខេត្តតាកែវ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១២ និង០០នាទី ដោយមានបទបញ្ជាយ៉ាងមុឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី  ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន,លោកវរសេនីយ៍ទោ អុឹម ស៊ីនួន នាយការិយាល័យប្រឆាំងគ្រឿងញៀនស្តីទី និង មានការសម្របសម្រួលពី លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ចំនួន០១ករណី០៤ទីតាំង៖ ទីតាំងទី០១នៅចំណុចក្នុងភូមិ បាក់រនាស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យ២នាក់៖

១-ឈ្មោះ ចយ វី ភេទប្រុស អាយុ ២៥ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីនៅភូមិបាក់រនាស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ(ជួញដូរ-ប្រើប្រាស់) និង ២-ឈ្មោះលឿន សីហា ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីនៅភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទីខេត្តតាកែវ (រក្សាទុក -ប្រើប្រាស់)ដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់តូច និងថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន០១កញ្ចប់-ទូរស័ព្ទចំនួន០១គ្រឿងម៉ាកអាយហ្វូន។

តាមចម្លើយសារភាពរបស់ឈ្មោះ ចយ រឺ សមត្ថកិច្ច បន្តនីតិវិធីទៅទីតាំងទី០២ នៅចំណុចក្នុងភូមិនាល ឃុំតាំង ដូង ស្រុកបាទី ខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់៖ ១-ឈ្មោះ រ៉េត សុមេត្តា ហៅជុយ ភេទ ប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីនៅភូមិនាល ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ (ជួញដូរ ប្រើប្រាស់) ២-ឈ្មោះមឿន សំរិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីនៅភូមិនាល ឃុំតាំង ដួង ស្រុកបាទី ខេត្តតាកែវ (ប្រើប្រាស់)និង៣-ឈ្មោះ ហោ វណ្ណា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីនៅភូមិនាល ឃុំតាំងដូង ស្រុកត្រាំកក់ខេត្តតាកែវ (ប្រើប្រាស់) ដកហូតវត្ថុតាងនៅក្នុងផ្ទះរបស់ជនសង្ស័យបានរួម មាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូច-ទូរស័ព្ទចំនួន០១គ្រឿងម៉ាកOPPO និងឧបករណ៍ប្រើប្រាស់។

តាមចម្លើយសារភាពរបស់ឈ្មោះ រ៉េត សុមេត្តា ហៅជុយ សមត្ថកិច្ចបន្តនីតិវិធីទៅទីតាំងទី០៣នៅចំណុចក្នុងភូមិ ត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានឃាត់ ខ្លួនជនសង្ស័យ២នាក់មាន៖ ១-ឈ្មោះ វ៉ាត និន ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីនៅភូមិត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្ត តាកែវ (ជួញដូរ-ប្រើប្រាស់)និង២-ឈ្មោះវ៉ាត សិលា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ មានទីនៅភូមិត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ(ប្រើប្រាស់) ដកហូតវត្ថុតាងនៅក្បែរខ្លួនដែលជនសង្ស័យបោះចោលរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ – ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង-កាំបិតចុងស្រួចចំនួន០២ដើម-ដែកឆាបចំនួន០១ ដើមនិងកាំភ្លើងកែច្នៃចំនួន០១ដើម។

តាមចម្លើយសារភាពរបស់ឈ្មោះ រ៉េត សុមេត្តា ហៅជុយ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចបន្ត នីតិវិធីទៅទីតាំងទី០៤ នៅចំណុចក្នុងភូមិភ្នំតូច ឃុំសូភី ស្រុកបាទី ខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់មាន៖ ១-ឈ្មោះ យុទ្ធ សំរ៉ុង ភេទប្រុសអាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីនៅភូមិព្រៃញៀប ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ជួញដូរ ប្រើប្រាស់-កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត) ២-ឈ្មោះ ប្រាក់ ភក្តី ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីនៅភូមិភ្នំតូច ឃុំសូភី ស្រុកបាទី(កាន់ កាប់អាវុធដោយគ្មានការអនុញ្ញាត) និង ៣-ឈ្មោះញ៉ែម ភារិន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីនៅភូមិភ្នំតូច ឃុំសូភី ស្រុកបាទី ខេត្តតាកែវ (ប្រើប្រាស់) 

សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន៖អាវុធខ្លី ២ដើម (ម៉ាក GlockAustria-19kaykzg1 xso1 -24043453-បង់០១-គ្រាប់១៣-ម៉ាកk54 lex13817839-បង់០១ គ្រាប់១៩)-ទូរស័ព្ទ០៤គ្រឿង- ដាវ០១ដើម-កាំបិត០១ដើម។ រថយន្ត០១គ្រឿងម៉ាក Nissan Frotierស្លាកលេខ កំពង់ស្ពឺ2B-2726 រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

+វត្ថុតាងចាប់យកបាន៖

១-គ្រឿងញៀនមេតំហ្វេតាមីន(ICE)១កញ្ចប់ដែលមានទម្ងន់០,២៦ក្រាម ថ្លឹងថ្នាំសុទ្ធ និង និងថ្នាំគ្រាប់ពណ៌ផ្កាឈូក០១ កញ្ចប់របស់ឈ្មោះចយ វី,២- គ្រឿងញៀនមេតំហ្វេតាមីន(ICE)ចំនួន០១កញ្ចប់ដែលមានទម្ងន់ ០,៣០ ក្រាមថ្លឹងថ្នាំសុទ្ធរបស់ឈ្មោះ បឿន សីហា។

៣-គ្រឿងញៀនមេតំហ្វេតាមីន(ICE)ចំនួន០២កញ្ចប់ដែលមានទម្ងន់០,៤៥ក្រាម របស់ឈ្មោះ រ៉េត សុមេត្តា ហៅជុយ,៤-គ្រឿង ញៀនមេតំហ្វេតាមីន(ICE) ចំនួន ០១កញ្ចប់ដែលមានទម្ងន់៩,៤១ក្រាមរបស់ឈ្មោះ វ៉ាត និន,៣-ទូរស័ព្ទចំនួន០៦គ្រឿង-ជញ្ជីងថ្លឹងថ្នាំញៀន០១ គ្រឿង-កាំបិតចុងស្រួចចំនួន០៣ដើម-ដែកឆាបចំនួន ១ដើម និងកាំភ្លើងកែច្នៃចំនួន០១ដើម ដាវ០១ដើម

និងឧបករណ៍ប្រើប្រាស់,៤-អាវុធខ្លីចំនួន០២ដើម (ម៉ាក Glock Austria-19kaykzg1xso1-24043453- បង់០១- គ្រាប់១៣-ម៉ាកk54 lex13817839- បង់ន០១-គ្រាប់១៩)និង៥-រថយន្ត០១គ្រឿងម៉ាក Nissan Frotierស្លាកលេខ កំពង់ស្ពឺ2B-2726។

...

បច្ចុប្បន្នជនសង្ស័យ១០នាក់ និងវត្ថុតាងខាងលើ សមត្ថកិច្ចបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីធ្វើការស្រាវជ្រាវ និងក៏សាងសំណុំរឿងតាមនីតិវិធី ច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print