អភិបាលខេត្តរតនគិរី ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការ សមាគម និងសហគមន៍ តែងតែសហការល្អក្នុងភាពជាដៃគូ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់

ចែករំលែក៖

ខេត្តរតនគិរី ៖ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានលើកឡើងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការ សមាគម និងសហគមន៍ ដែលកំពុងមានសកម្មភាពនៅក្នុងខេត្តរតនគិរី តែងតែសហការល្អក្នុងភាពជាដៃគូ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធ។

លើសពីនេះ រាល់បញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងអំឡុងពេលអនុវត្តន៍ការងារ ត្រូវបានលើយកមកដោះស្រាយរួមគ្នាជានិច្ច តាមរយៈការជួបគ្នាផ្ទាល់ ឬតាមរយៈកិច្ចប្រជុំ ឬវេទិកាផ្សេងៗដោយរលូន។

ការលើកឡើងរបស់ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី យ៉ាងដូច្នេះ គឺក្នុងឱកាសដែលរដ្ឋបាលខេត្ត បើកវេទិកាថ្នាក់ខេត្ត ស្តីពីកិច្ចសន្ទនាពិគ្រោះយោបល់ភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា នៅក្នុងមូលដ្ឋានខេត្តរតនគិរី នៅសាលប្រជុំអគារ Dសាលាខេត្ត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណង ដើម្បីបង្កើនភាពស៊ីសង្វាក់គ្នា និងសង្គតិភាពផ្លូវច្បាប់ ក្នុងការអនុវត្តន៍តួនាទី ភារកិច្ច រវាងរដ្ឋបាល ថ្នាក់ក្រោមជាតិជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍នានា វិស័យឯកជន វិស័យសារព័ត៌មាន ដែលមានសកម្មភាពនៅក្នុងរដ្ឋបាលដែនដី នៃខេត្តរតនគិរី ក្នុងភាពជាដៃគូអភិវឌ្ឍន៍។
លោក អភិបាលខេត្ត បន្តថា នៅក្នុងក្របខ័ណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយថាមពល និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ក្នុងដំណាក់កាលទី១ ដែលរួមមានជ្រុងចំនួន ០៥ គឺ (១) ការអភិវឌ្ឍន៍មូលធនមនុស្ស (២)ការធ្វើពិពិតកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង (៣) ការអភិវឌ្ឍវិស័យឯកជន និង ការងារ (៤)ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន (៥) ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល ។

ហេតុដូច្នេះ ដើម្បីសម្រេចបាននូគោលដៅជាយុទ្ធសាស្ត្រ ប្រមុខនៃរាជរដ្ឋាភិបាល ត្រូវការជាចាំបាច់ និងបន្ទាន់ ក្នុងការប្រមូលផ្តុំនូវធាតុចូលជាច្រើន ពិសេសត្រូវការដៃគូរអភិវឌ្ឍន៍ ដែលក្នុងនោះក៏មានការចូលរួមចំណែកពីអង្គការសង្គមស៊ីវិល សមាគម សហគមន៍ និង សហជីពផងដែរ ជាពិសេស វិស័យសារព័ត៌មាន ដែលមិនអាចខ្វះបាន ព្រោះថា ពួកគាត់មិនត្រឹម តែជាដៃគូរអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏ជាអ្នកជួយដោយផ្ទាល់ដល់ រាជរដ្ឋាភិបាល ក្នុងការដើរតួជាកញ្ចក់ឆ្លុះបញ្ចាំងពីចំណុចខ្វះខាត និងភាពចន្លោះប្រហោងមួយ ចំនួន ដែលមន្ត្រីរាជរដ្ឋាភិបាលមានការឆកល្វែង មើលមិនឃើញដោយប្រការណាមួយ ដែលកិច្ច ការនេះបានដើរស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការអភិវឌ្ឍតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោម ជាតិ។

ហើយថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយជាតិថ្មីមួយក្នុង ការជម្រុញ និងលើកកម្ពស់ការវិនិយោគនៅតំបន់ភូមិភាគឦសានដែលផ្តោតជាសំខាន់ ទៅលើវិស័យអាទិភាពធំៗចំនួន ០៣គឺ វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យទេសចរណ៍ ហេតុដូច្នេះ យើងទាំងអស់គ្នាត្រូវព័ទ្ធដៃគ្នាជាធ្លុងមួយ រួមចំណែកជាមួយរាជរដ្ឋាភិបាលយើង រួម គិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីឈានទៅរកការសម្រេចបានចក្ខុវិស័យ ជាប្រទេសដែលមាន ចំណូលខ្ពស់កម្រិតមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សូមបញ្ជាក់ផងដែរថ៖ នៅទូទាំងខេត្តរតនគិរី មានអង្គការសង្គមស៊ីវិល សមាគម សហគមន៍ និង សហជីពសរុបចំនួន ២៦៦ កំពុងធ្វើសកម្មភាព ក្នុងនោះរួមមាន៖ អង្គការសង្គមស៊ីវិលចំនួន៥៧ ក្នុងនោះអង្គការអន្តរជាតិចំនួន១៥ បែងចែកជា៖ (អង្គការដែលមានស្នាក់ការកណ្តាលនៅក្នុងខេត្ត ចំនួន១០, អង្គការដែលមានស្នាក់ការសាខាចំនួន៤២ និងអង្គការដែលគ្មានស្នាក់ការនៅក្នុងខេត្ត ចំនួន០៥) បានបំពេញភារកិច្ចលើ វិស័យចំនួន១០ គឺវិស័យសុខាភិបាល វិស័យអប់រំ វិស័យសន្តិ សុខស្បៀង វិស័យសិទ្ធិមនុស្ស និងយែនឌ័រ, វិស័យយុត្តិធម៌ វិស័យសប្បុរសធម៌ និងមូលនិធិ, វិស័យ បរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ វិស័យសង្គមកិច្ច វិស័យដីធ្លី និងវិស័យ វប្បធម៌ និង សាសនា ។ មានសមាគមចំនួន ២២ បែងចែកជា (សមាគមដែលមាន ស្នាក់ការនៅក្នុងខេត្តមាន ១៣ និងសមាគមដែលមានស្នាក់ការសាខា០៩) មានសហគមន៍ចំនួន១៨៧ បែងចែកជា (សហគមន៍ជនជាតិដើមភាគតិចចំនួន៨៩, សហគមន៍ព្រៃឈើចំនួន៣៩, សហគមន៍កសិកម្មចំនួន៣៤, សហគមន៍នេសាទចំនួន១៤ និងសហគមន៍តំបន់ការពារ”CPA” ចំនួន ១១) ។ និងមានសហជីព ចំនួន ០២ បម្រើការងារនៅក្នុងក្រុមហ៊ុន ហឹងអញ ម៉ោងយ៉ាងខេ អភិវឌ្ឍន៍កៅស៊ូ និងក្រុមហ៊ុនក្រុងប៊ុក រតនគិរី អភិវឌ្ឍន៍កៅស៊ូ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print