បើករថយន្តលឿនវ៉ាជែងជ្រុលទៅបុកម៉ូតូឡាំប្រឺតាក្រឡាប់ផ្ងារជេីងរួចបន្តបុកជាមួយរថយន្ត២គ្រឿងទៀតបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ:​ បុរសជាជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្ត​ក្នុង​ល្បឿន​លឿនវ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុកឡាំប្រឺតាក្រឡាប់ផ្ងារជើង ហេីយ​បន្តទៅបុករះរថយន្ត២គ្រឿងបន្ថែមទៀតបណ្តាលឲ្យម្ចាស់ឡាំប្រឺតារងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលម៉ោង​១០​យប់​ថ្ងៃ​ទី​២៦ខែ​ឧសភា ​ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ទល់មុខ​និង​ការ៉ាសាំង​PTT ចំណុច​ភូមិ​ត្រពាំង​ល្វា​សង្កាត់កាកាបទី១ខណ្ឌពោធិសែនជ័យរាជធានី​ភ្នំពេញ​។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកforder ranger ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2CD-9546 បើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងស្ថានភាពស្រវឹងធ្វើដំណើរតាមបណ្ដោយផ្លូវ 2004 ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែបន្ថែមល្បឿនឡើងវ៉ាជែងជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេភ្នំពេញ1HL-1407 បើកបរដោយបុរសម្នាក់ធ្វេីដំណើរក្នុង​ទិសដៅបញ្រ្ចាស់គ្នាចំពីមុខពេញទំហឹងបណ្តាលឲ្យខ្ទៀតទៅមុខក្រឡាប់ផ្ងារជើង រួចហើយ​រថយន្ត​បង្ក​បន្ត​ទៅបុកនិងរថយន្តម៉ាកតូយូតាព្រូសមួយគ្រឿងទៀតពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 2BE- 1308 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នានិងកង់បីពីត្បូងទៅជើងចំពីមុខពេញទំហឹងរងការខូចខាតយ៉ាងដំណំហើយរថយន្តបង្កបានរេចង្កូតទៅបុកកៀបជាប់ជាមួយនិងរថយន្តម៉ាកLEXUS RX 450h ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AG-7853 ធ្វើដំណើរស្របទិសជាមួយនិងរថយន្តបង្កខូចខាតមួយជំហៀងផ្នែកខាងឆ្វេង​ ក្នុង​ហេតុការណ៍​ខាង​លើ​បណ្តាលឲ្យបុរសជាម្ចាស់កង់បីរងរបួសធ្ងន់ត្រូវ​បាន​រថយន្ត​សាមុយ​បង្អែក​ពោធិ៍ចិនតុង​ដឹកយក​ទៅសង្រ្គោះនៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ​ភ្លាម​ៗ​ចំណែកតៃកុង​ជនជាតិ​ចិន​បង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តបង្កនិងម៉ូតូកង់បីជនរងគ្រោះរួមទាំងរថយន្ត២គ្រឿងទៀត​ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ថ្ងៃក្រោយ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print