គ្រូបង្វឹកប្រេស៊ីលថ្មីលោក Carlo Ancelotti បាននិយាយថាគាត់មានកិត្តិយស និងមោទនភាពក្នុងការដឹកនាំក្រុមល្អបំផុតក្នុងពិភពលោក ហើយបានកំណត់គោលដៅឈ្នះពាន World Cup ឆ្នាំ 2026។ គ្រូបង្វឹកវ័យ 65 ឆ្នាំរូបនេះត្រូវបានបង្ហាញមុខជាគ្រូបង្វឹកប្រេស៊ីលនៅក្នុងសន្និសីទសារព័ត៌មាននៅឯទីស្នាក់ការកណ្តាលរបស់សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) ។
គ្រូបង្វឹក
សញ្ជាតិអ៊ីតាលីរូបនេះបានចូលរួមជាមួយបានមកដឹកនៃប្រេស៉ីល ដោយបានធ្វើជាគ្រូបង្វឹកក្រុម Real Madrid អស់រយៈពេល 4 ឆ្នាំកន្លងមក។ គាត់បានឈ្នះពានរង្វាន់ Champions League ចំនួនបីដង និងពានរង្វាន់ La Liga ពីរដងលើការដឹកនាំចំនួនពីរលើក។
លោក Ancelotti ក៏បានដឹកនាំ AC Milan ឱ្យក្លាយជាម្ចាស់ជើងឯកទ្វីបអឺរ៉ុបពីរដង ឈ្នះ Premier League និង FA Cup ជាមួយ Chelsea ព្រមទាំងពានរង្វាន់ក្នុងស្រុកបារាំង និងអាល្លឺម៉ង់ជាមួយ Paris St-Germain និង Bayern Munich រៀងៗខ្លួន។ គាត់បាននិយាយថា
“ខ្ញុំមានកិត្តិយស និងមោទនភាពដែលបានដឹកនាំក្រុមល្អបំផុតក្នុងពិភពលោក”។
លោក Ancelotti បានជ្រើសរើសខ្សែបម្រើ Casemiro របស់ Manchester United និងខ្សែប្រយុទ្ធ Richarlison របស់ Tottenham ក្នុងក្រុមដំបូងរបស់គាត់សម្រាប់ការប្រកួតជម្រុះ World Cup នៅសប្តាហ៍ក្រោយ។ អ្នកទាំងពីរមិនបានលេងឱ្យប្រទេសរបស់ខ្លួនទេចាប់តាំងពីចាញ់អ៊ុយរុយហ្គាយ ២-០ កាលពីខែតុលា ឆ្នាំ២០២៣។
កីឡាករទាំង 25 រូបក៏មានអ្នកចាំទី Liverpool Alisson ខ្សែបម្រើ Andreas Pereira របស់ Fulham ខ្សែបម្រើ Bruno Guimaraes របស់ Newcastle ខ្សែប្រយុទ្ធ Gabriel Martinelli របស់ Arsenal និង Matheus Cunha របស់ Wolves ដែលគ្រោងនឹងផ្លាស់ទៅ Manchester United ។
ក្រុមដំបូងរបស់លោករួមមានដូចជា
អ្នកចាំទី៖ Alisson (Liverpool), Bento (Al-Nassr), Hugo Souza (Corinthians)។
ខ្សែការពារ៖ Alex Sandro, Danilo, Leo Ortiz, Wesley (ទាំងអស់ Flamengo), Alexsandro (Lille), Lucas Beraldo, Marquinhos (ទាំង Paris St-Germain), Carlos Augusto (Inter Milan), Vanderson (Monaco)។ ខ្សែបម្រើ៖ Andreas Pereira (Fulham), Andrey Santos (Strasbourg), Bruno Guimaraes (Newcastle), Casemiro (Manchester United), Ederson (Atalanta), Gerson (Flamengo)។
ខ្សែប្រយុទ្ធ៖ Antony (Real Betis), Estevao (Palmeiras), Gabriel Martinelli (Arsenal), Matheus Cunha (Wolves), Raphinha (Barcelona), Richarlison (Tottenham), Vinicius Jr (Real Madrid) ។