ក្មេងទំនើងប្រុសស្រី៣នាក់ត្រូវឃាត់ខ្លួនក្នុងករណីហិង្សានិងធ្វើឲ្យខូចខាតដោយចេតនា

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្មេងទំនើងប្រុសស្រី៣នាក់ ក្នុងចំណោមបក្ខពួកប្រហែលជាង២០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមនីតិវិធីច្បាប់ ក្នុងករណីហិង្សានិងធ្វើអោយខូចខាតដោយចេតនា ដែលបង្កឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ២២និង៥៨ នាទី នៅចំណុចៈតូបលក់ដូរ ២៤ម៉ោង ឈ្មោះ វ៉ាន់ ថា ភេទស្រី ស្ថិតភូមិ កោះខែល  ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបាន៣នាក់ ទី១- ឈ្មោះ លន វីរៈបុត្រ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិស្វាយកណ្ដាលឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ ទី២-ឈ្មោះ សារ៉ាត់ ស្រីនីត ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បម្រើការក្នុង ktv មានទីលំនៅភូមិ ភូមិ ព្រែកតាហង់ សង្កាត់ កំពង់កុង ក្រុងសំពៅពូន  ខេត្តកណ្ដាល , ទី៣ឈ្មោះ ស៊ វុត្ថា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ រីឯជាង២០នាក់ផ្សេងទៀតគេចខ្លួន ។ ចំណែកជនរងគ្រោះមានគ្នា៧នាក់ ១-ឈ្នោះ វ៉ាន់ ថាវ ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិកោះខែល ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្តាល។(ម្ចាស់តូបលក់ដូរ ២៤ ម៉ោង) ២-ឈ្មោះ នឿន វិច្ឆិកា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិ ព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ៣-ឈ្មោះ សុភ័ក្រ្ក យ៉ាប៉ាតាវី ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ៤-ឈ្មោះ ឆាយ ម៉េងហួរ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ព្រែកតាឡៃ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ៥-ឈ្មោះ រិន ស្រីគីម ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ព្រែកតាឡៃ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ៦-ឈ្មោះ វុទ្ធ វីន ភេទប្រុស អាយុ ១៧ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ ព្រែកតាឡៃ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ៧-ឈ្មោះ លួត រ៉ាយុទ្ធ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យក:(គ្មាន) ។ សម្ភារះខូចខាតបាត់បង់រួមមាន: ម៉ូតូចំនួន ០២ គ្រឿង ១-ម៉ូតូម៉ាកហុងដាឌ្រីម សេ125 ពណ៍ខ្មៅ ផលិតឆ្នាំ 2017 ផ្លាកលេខ កណ្ដាល1U-2462 ។ ២-ម៉ូតូម៉ាកហុងដាឌ្រីម សេ125 ពណ៍ខ្មៅ ផលិតឆ្នាំ2021
ផ្លាកលេខ កណ្ដាល 1AF-0187 (ខូចខាតទាំងស្រុង)។ ៣-បាត់សាំងចំនួន ០៥ ដប។
ប្រភពដដែលបន្តថា នៅថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០២៥ វេលាម៉ោង២២និង៥៥ នាទី ជនរងគ្រោះ ឈ្មោះ វ៉ាន់ ថា កំពង់លក់ដូរនៅតូបហេីយក៏មានឈ្មោះ នឿន វិច្ឆិកា ឈ្មោះ សុភ័ក្រ្ត យ៉ាប៉ាតា វី ឈ្មោះ ឆាយ ម៉េងហួរ ឈ្មោះ រិន ស្រីគីម ឈ្មោះ វុទ្ធ  វីន និង ឈ្មោះ លួត រ៉ាយុទ្ធ បានជិះម៉ូតូចំនួន ០២ គ្រឿងមកទិញភេសជ្ជៈ និង មីហូប ខណៈពេលនោះក៏មានក្រុមជនសង្ស័យខាងលើ បានជិះម៉ូតូចំនួន ០៨ គ្រឿងដោយមានដាកាំបិតដុំថ្ម ញញួរ រួចបានធ្វើសកម្មភាពគប់កាប់វ៉ៃទៅលើម៉ូតូនិងជនរងគ្រោះ បណ្ដាឲ្យខូចខាតអស់ចំនួន០២ គ្រឿង ហើយបានកាប់យកផ្លាកលេខម៉ូតូទៅហើយក្រុមនោះបាននាំគ្នាបជិះម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់។ ហេីយនៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ០២ និង ១០ នាទី កម្លាំងព្រហ្មទណ្ឌស្រុកស្អាងសហការជាមួយកម្លាំងព្រហ្មទណ្ឌស្រុកកោះធំ និងក្រុងសំពៅពូនបានចុះស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សារ៉ាត់ ស្រីនីត ភេទស្រី អាយុ ២៣ ឆ្នាំ យកមកធ្វើការសាកសួរ។ រហូតមកដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃទី ខែឆ្នាំដដែល ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ លន វិរះបុត្រ យកមកធ្វើការសាកសួរ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សារ៉ាត់ ស្រីនីត បានសារភាពថាបក្ខពួករបស់ខ្លួនពិតជាបានធ្វើសកម្មភាពកាប់គប់វ៉ៃទៅលើម៉ូតូរបស់ជនរងគ្រោះ និង យកដុំឥដ្ឋគប់ចូលក្នុងតូបលក់ដូរ២៤ម៉ោង ពិតប្រាកដមែន ។ចំណែកខ្លួនបានយកទូរស័ព្ទថតវីដេអូដែលបក្ខពួករបស់ខ្លួនធ្វើសកម្មភាពចែកចាយឱ្យមិត្តភ័ក្រ្ករបស់ខ្លួនមើល។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ លន វីរៈបុត្រ បានសារភាពថាខ្លួនពិតជាបានជិះម៉ូតូឌុបមិត្តភ័ក្រ្ករបស់ខ្លួនធ្វើសកម្មភាពកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះ និង បានយកដុំឥដ្ឋគប់ចូលក្នុងតបលក់ដូរ ២៤ ម៉ោង ពិតប្រាកដមែនតែខ្លួនមិនបានចុះពីលើម៉ូតូធ្វើសកម្មភាពទេ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print