វិភាគនយោបាយអន្តរជាតិ៖ ពិភពលោកថ្កោលទោសការវាយប្រហារដោយថ្មើរជើងរបស់ប្រទេសទួរគីទៅលើប្រទេសស៊ីរី

ចែករំលែក៖

កាលពីថ្ងៃទី២៤ ខែសីហា សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងដល់ការវាយប្រហារដោយកម្លាំងថ្មើរជើងរបស់ទួរគីទៅលើប្រទេសស៊ីរីដោយយកមូលហេតុប្រឆាំងក្រុមភេរវកម្ម។

មតិជាច្រើនបានបង្ហាញក្តីបារម្ភចំពោះសកម្មភាពរបស់ទួរគីដោយចាត់ទុកថា សកម្មភាពទាំងនោះអាចធ្វើឲ្យមានភាពតាន តឹងកាន់តែខ្លាំងឡើង និងធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែស្មុគស្មាញថែមទៀត។ ប៉ុន្តែភាគីគាំទ្របានអបអរសាទរចំពោះ សកម្មភាពរបស់ទួរគីដែលបានសម្រេច វាយប្រហារទៅលើក្រុមភេរវកម្មនៅក្នុង ប្រទេសស៊ីរី។

នៅទីក្រុងដាម៉ាកាស រដ្ឋាភិបាលស៊ីរី បានប្រឆាំងនឹងការចូលឈ្លានពានពីរថក្រោះរថពាសដែករបស់ទួរគីនៅក្នុងស្រុក Jarabulus ជាប់ព្រំដែនប្រទេសទាំងពីរ។នៅក្នុងសេចក្តីប្រកាសក្រសួងការបរទេសស៊ីរីបញ្ជាក់ថា ការដែលរថក្រោះរថពាសដែកទួរគីចូលទៅកាន់ព្រំដែនប្រទេសស៊ីរីដោយមានការចូលរួមគាំទ្រពីកម្លាំងទាហាន សម្ពន្ធមិត្តដឹកនាំដោយអាមេរិកនោះគឺជា សកម្មភាពឈ្លានពានទឹកដីស៊ីរី។

ក្នុងថ្ងៃជាមួយគ្នានេះដែរក្រសួងការបរទេសរុស្ស៊ីក៏បានប្រតិកម្មបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ទួរគីដែល បានបញ្ជូនរថក្រោះរថពាសដែលទៅក្នុងប្រទេសស៊ីរីវាយប្រហារទៅលើក្រុមជន ជាតិឃើដនៅតាមព្រំដែនស៊ីរី។ ក្នុងការ ប្រកាសរបស់រុស្ស៊ីបានព្រមានថា សកម្ម ភាពខាងលើអាចបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ និងជំរុញឲ្យមានការប្រឈមមុខរវាងក្រុមជនជាតិឃើដ នឹងជនជាតិដទៃទៀតនៅក្នុងតំបន់។

ផ្ទុយទៅនឹងទស្សនៈរបស់រុស្ស៊ី មន្ត្រី អាមេរិកបានបញ្ជាក់ថា យុទ្ធនាការយោធាខាងលើរបស់ទួរគីនៅក្នុងប្រទេសស៊ីរីគឺជារឿងត្រឹមត្រូវ។ ប្រភពព័ត៌មានពីកម្លាំងមន្ត្រី ជាន់ខ្ពស់របស់អាមេរិកដែលបានអមដំណើរ អនុប្រធានាធិបតី Joe Biden ទៅកាន់ ប្រទេសទួរគីកាលពីថ្ងៃទី២៤ ខែសីហា បាន ប្រកាសថា អាមេរិកចង់ជួយដល់ប្រទេស ទួរគីដើម្បីផ្តួលរំលំក្រុមIS ចេញពីតំបន់ ព្រំដែនប្រទេសទួរគី។

អាមេរិកបានត្រួតពិនិត្យជួយដល់កម្លាំង ទាហានបះបោរនៅក្នុងប្រទេសស៊ីរីដែលគាំទ្រពីទួរគីដើម្បីកាត់ផ្តាច់ប្រភពជំនួយ របស់ក្រុមIS។ ដូច្នេះអាមេរិកបានជួយដល់ប្រទេសទួគី ដោយផ្តល់ព័ត៌មានចារកម្មនិងទីប្រឹក្សាយោធាក្នុងការកម្ចាត់ក្រុមIS។

កាលពីថ្ងៃទី២៤ ខែសីហា រដ្ឋាភិបាល ទួរគីបានប្រកាសថា រថក្រោះរថពាសដែក និងកម្លាំងទាហានបានចាប់ផ្តើមចូលទៅកាន់ស្រុក Jalabulus ប្រទេសស៊ីរីដើម្បី វាយប្រហារទៅលើក្រុមIS និងក្រុមខ្មាន់កាំភ្លើងជនជាតិឃើដ។ ការវាយប្រហារខាងលើកើតឡើងក្រោយពេលដែលមានការ វាយប្រហារបំផ្ទុះគ្រាប់បែកធ្វើឡើងដោយស្នាដៃក្រុមIS ទៅលើពិធីរៀបការមួយនៅក្នុងប្រទេសទួរគីបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើន។

ការវាយប្រហារដោយថ្មើរជើងចូលទៅកាន់ប្រទេសស៊ីរីកើតឡើងក្នុងពេលដែលមានដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកនៅក្នុងប្រទេសទួរគី។ កាលពី ថ្ងៃទី២៤ ខែសីហា លោកអនុប្រធានាធិបតី អាមេរិក Joe Biden បានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសទួរគី។ ទស្សនកិច្ចរបស់ លោក Biden នៅទួរគីពេលនេះបានធ្វើ ឡើងជាង១ខែ ក្រោយរដ្ឋប្រហារយោធា មិនបានសម្រេចនៅទួរគី និងដែលទួរគីកំពុង បន្តទាមទារឲ្យអាមេរិកបញ្ជូនសកម្មជន ប្រឆាំងរដ្ឋាភិបាលទួរគីលោក ហ្វេទុលឡាស់ ហ្គូឡេន ដែលកំពុងភៀសខ្លួនរស់នៅសហរដ្ឋអាមេរិកឲ្យខ្លួន។ ទន្ទឹមគ្នានេះវត្តមាន លោក Biden ក្នុងទឹកដីទួរគីក៏បានធ្វើឡើង ចំពេលដែលទួរគីកំពុងបើកប្រតិបត្តិការ វាយប្រហារពួកជីហាដអង្គការរដ្ឋអ៊ិស្លាម ក្នុងទឹកដីស៊ីរីដែរ។

នៅក្នុងប្រទេសទួរគីលោកអនុប្រធានាធិបតីអាមេរិក Joe Biden ចូលជួបលោក នាយករដ្ឋមន្រ្តី Binali Yildirim និងលោក ប្រធានាធិបតី Recep Tayyip Erdogan។ ជាផ្លូវការកិច្ចសន្ទនារវាងថ្នាក់ដឹកនាំជាន់ ខ្ពស់អាមេរិកនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ទួរគិបានផ្តោតសំខាន់លើវិបត្តិនៅក្នុងប្រទេស ស៊ីរី ពិសេសក្នុងពេលដែលកម្លាំងទ័ពទួរគី និងកម្លាំងសម្ពន្ធមិត្តអន្តរជាតិកំពុងបើក ប្រតិបត្តិការទ្រង់ទ្រាយធំវាយប្រហារលើពួក ជីហាតដអង្គការរដ្ឋអ៊ិស្លាមក្នុងទឹកដីស៊ីរី។
ក៏ប៉ុន្តែរឿងសំខាន់ដែលមិនអាចលាក់កំបាំងបាននាដំណើរទស្សនកិច្ចរបស់លោក អនុប្រធានាធិបតីអាមេរិកក្នុងទឹកដីទួរគីពេល នេះគឺដើម្បីស្តារឡើងវិញ ឬផ្តល់ឲ្យមាន ទំនុកចិត្តឡើងវិញរវាងទំនាក់ទំនងទីក្រុងវ៉ាស៊ីនតោននឹងទីក្រុងអង់ការ៉ា។ ទំនាក់ ទំនងដែលបានធ្លាក់ចុះខ្លាំងនៅក្រោយរដ្ឋប្រហារយោធាមិនបានសម្រេចនៅទួរគី កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ។

សូមជម្រាបជូនថា នៅប៉ុន្មានថ្ងៃក្រោយរដ្ឋប្រហារយោធាមិនបានសម្រេចលោកប្រធានាធិបតីទួរគី Erdogan មិនញញើត នឹងចង្អុលចំមុខសកម្មជនប្រឆាំងរដ្ឋាភិបាល ទួរគីលោក ហ្វេទុលឡាស់ ហ្គូឡេន ដែល កំពុងភៀសខ្លួនរស់នៅអាមេរិកថា ជាអ្នក នៅពីក្រោយរដ្ឋប្រហារយោធាមិនបាន សម្រេចនោះ។ បន្ទាប់មករដ្ឋាភិបាលទួរគីក៏បានធ្វើសំណើជាផ្លូវការសុំឲ្យអាមេរិក បញ្ជូនលោក ហ្គូឡេន ទៅឲ្យខ្លួន។

ការចោទរបស់លោកប្រមុខរដ្ឋទួរគីកាលណោះបានធ្វើឲ្យអាមេរិកតាមរយៈលោកប្រមុខការទូត ចន ឃើរី ទាមទារឲ្យទួរគី បង្ហាញភស្តុតាងពីការរួមគំនិតរបស់លោក ហ្គូឡេន។ ទីបំផុតនៅថ្ងៃអង្គារ ទី២៣ ខែ សីហា រដ្ឋបាលអាមេរិកបានបញ្ជាក់ថា ពិតជាបានទទួលសំណើផ្លូវការរបស់ទួរគីដែល សុំអាមេរិកឲ្យបញ្ជូនលោក ហ្គូនឡេន ទៅ ខ្លួនមែន តែមិនបានទុកសំណើនេះថា មានជាប់ពាកព័ន្ធនឹងរដ្ឋប្រហារមិនបានសម្រេចនោះទេ។

គួរជម្រាបជូនថា លោកអនុប្រធានាធិបតី អាមេរិក Joe Biden គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ អាមេរិកតែម្នាក់គត់ដែលមានទំនាក់ទំនង យ៉ាងស្និទ្ធស្នាលជាមួយលោកប្រធានាធិបតី ទួរគី Erdogan ។ ទំនាក់ទំនងដែលគេសង្ឃឹម នឹងជួយធ្វើឲ្យទំនាក់ទំនងរវាងវ៉ាស៊ីនតោននឹងអង់ការ៉ាប្រសើរឡើងវិញ ព្រោះអាមេរិក និងទួរគីក្នុងនាមជាសមាជិកអង្គការអូតង់សុទ្ធតែបានយល់ដូចគ្នាថា គេត្រូវការគ្នាទៅវិញទៅមកមិនអាចខ្វះបាននៅក្នុងការ ប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ិស្លាម។

បើទោះមានវិវាទមួយចំនួនក្រោយរដ្ឋប្រហារដោយទួរគីចោទប្រកាន់អាមេរិកជាអ្នកនៅពីក្រោយខ្នងក៏ដោយ តែទំនាក់ទំនង របស់ប្រទេសទួរគីនឹងអាមេរិកនៅតែដូចដើម ដោយអាមេរិកបានគាំទ្រដល់ប្រទេសទួរគីក្នុងការវាយប្រហារទៅលើក្រុមភេរវ កម្មដោយថ្មើរជើងនៅក្នុងប្រទេសស៊ីរី៕

joe-biden-recep-erdogan-turkey-ap-640x480 Turkish-Syrian-border-600x350 b0350bb6-50eb-4ccd-bf84-4e98429390c9

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print