ខេត្តព្រៃវែង៖ បុរសល្មោភកាមម្នាក់ត្រូវនគរបាលស្រុកស៊ីធរកណ្តាលតាមចាប់ឃាត់ខ្លួន ករណីចាប់លោកយាយអាយុ៧៧ឆ្នាំ រំលោភរហូតបានសម្រេច ខណៈដែលលោកយាយរងគ្រោះ កំពុងជម្រះស្មៅ នៅក្នុងចម្ការស្វាយ កាលពីវេលាម៉ោង១៦ និង៣០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចវាលចម្ការខាងជើង ភូមិព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
នគរបាលស្រុកស៊ីធរកណ្តាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គ្រុត ស្រន អាយុ៤០ឆ្នាំ រស់នៅភូមិព្រែកចង្ក្រានក្រោម ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ចំណែកលោកយាយរងគ្រោះ ឈ្មោះ សេត លាត អាយុ៧៧ឆ្នាំ មានទីលំនៅ ក្នុងភូមិបាប្រិយ៍ ឃុំស្រុកជាមួយគ្នា។
ក្រោយពីធ្វើសកម្មភាពចាប់រំលោភលោកយាយរងគ្រោះបានសម្រេច ជនសង្ស័យក៏បានរត់គេចខ្លួនទៅពួននៅខាងត្បូងភូមិ តែសមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ នៅរសៀលថ្ងៃដដែលនោះ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕
ដោយ៖ សហការី
...