អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ចាស់ជរាមានជីវភាពខ្វះខាត និងជនងាយរងគ្រោះ

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៦ ខែកសីហា ឆ្នាំ២០១៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ ចាស់ជរាមានជីវភាពខ្វះខាត និងជនងាយរងគ្រោះ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ចំនួន៣២គ្រួសារ ។

លោកស្រី អ៊ួង សុផល្លា តំណាងឲ្យប្រធានកិត្តិយស និងអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ មានប្រសាសន៍ផ្តាំផ្ញើសូមឲ្យពុកម៉ែបងប្អូនរស់នៅថែរក្សាសុខភាព អនាម័យ ពិសេសប្អូនៗត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើហឹង្សានានាក្នុងសង្គម ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនគ្រួសារនីមួយៗទទួលបាន សម្ភារ:ប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ៕

1 2 3 4 5

ដោយ៖ សីលា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print