ជនជាតិកូរ៉េឪពុកកូន២នាក់លង់ទឹកស្លាប់នៅឆ្នេរអូត្រេះ២ ខេត្តព្រះសីហនុ ព្រឹកមិញ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កំណើនស្ថិតិភ្ញៀវទេសចរណ៍ដែលបានលង់ទឹកស្លាប់នៅខេត្តព្រះសីហនុ បានកើនបន្ថែម២នាក់ទៀតហើយ បើទោះបីជាសមត្ថកិច្ចខិតខំធ្វើបំរាមយ៉ាងណាក្តី គ្រាដែលនៅវេលាម៉ោង៩ និង៤៥នាទីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ឪពុករួមជាមួយកូនប្រុស អាយុប្រមាណ៥ឆ្នាំជាជនជាតិកូរ៉េ ត្រូវបានលង់ទឹក ខណៈពេលចុះងូតទឹកនៅចំណុចឆ្នេរអូត្រេះ២ ស្ថិតក្នុងក្រុម២ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

យោងតាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា មានករណីលង់ទឹកស្លាប់ជនបរទេសចំនួន២នាក់ គឺឪពុកនិងកូនប្រុស គ្រាដែលកូនប្រុសចុះលេងទឹកដោយជិះពោងកូនទាហើយបានអណ្តែតទៅកណ្តាល ត្រូវរលកវាយពន្លិច ហើយឪពុកទៅជួយកូនប្រុស ក៏បានលង់ស្លាប់ជាមួយគ្នា ក្នុងរយៈពេលត្រឹមតែប្រមានមិនដល់១៥នាទីផង។ ជនរងគ្រោះដែលបានលង់ទឹកស្លាប់នោះមានទី១-ឈ្មោះ LEE MINSEOCK ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខM63483455 ទី២ -ឈ្មោះ LEE  SEUNGJAE ភេទប្រុស អាយុ៤ឆ្នាំជនជាតិកូរ៉េកាន់លិខិតឆ្លងដែនលេខ M52197511 អ្នកទាំង២រួមជាមួយក្រុមគ្រួសារប្រមាណ៣នាក់ផ្សេងទៀតបានចូលមកស្នាក់នៅ ក្នុងសណ្ឋាគារ ណៃយ៉ា រឺស៊ត កាលពីថ្ងៃទី២៥ សីហា ឆ្នាំ២០១៦ វេលាម៉ោងជា១៦ល្ងាចមាន ទីលំនៅក្បែរកន្លែងកើតហេតុ។

យោងតាមប្រភពស្ត្រីធ្វើក្រចកតាមមាត់សមុទ្រ បានអះអាងថា នៅមុនកើតហេតុគាត់បានឃើញក្រុមគ្រួសារជនជាតិកូរ៉េនេះ ប្រមាន៥ទៅ៦នាក់បានមកអង្គុយកម្សាន្តនៅមាត់សមុទ្រ ដោយបានឲ្យកូនចុះងូតទឹកជាមួយឪពុក ដោយកូនប្រុសជិះពោង កូនទា ឯស្ត្រីផ្សេងទៀតបានអង្គុយលើឆ្នេរ ថតផ្តិតយករូបទេសភាព ឯឪពុកនិងកូនបានលេងទឹកកាន់តែជ្រៅទៅៗ ឃើញដូចនោះ គាត់បាននិយាយជាភាសាអង្គគ្លេសទៅកាន់ស្ត្រីជាប្រពន្ធថា អ្នកគួរតែហៅប្តីនិងកូនឲ្យលើគោកវិញ ព្រោះរសាត់ទៅឆ្ងាយហើយ ប៉ុន្តែស្ត្រីជាប្រពន្ធមិនបានឆ្លើយតបទេ គ្រាន់តែញញឹម រួចក៏ថតរូបបន្តទៀត មួយសន្ទុះក៏បានឃើញកុមាររងគ្រោះក្រឡាប់ពោងលិចបាត់ទៅក្នុងទឹក ភ្លាមនោះឪពុកដែលនៅក្បែរ បានស្ទុះទៅចាប់កូន បំណងជួយសង្គ្រោះ ប៉ុន្តែសំណាងអាក្រក់ក៏ត្រូវលង់ទឹកខ្លួនឯង ឃើញសភាពបែបនោះ គាត់ក៏បានស្រែកហៅអ្នកជិតខាងឲ្យគេជួយ តែខណៈនោះពុំមាននរណាម្នាក់នៅជិតនោះទេ មានតែជនបរទេស២ទៅ៣នាក់ និង បុគ្គលិកសណ្ឋាគារម្នាក់ បន្ទាប់មកបុគ្គលិកសណ្ឋាគារក៏ស្រែកហៅបន្ត ភ្លាមនោះក៏មានជនបរទេស៤ទៅ៥នាក់ស្ទុះចេញពីអាហារដ្ឋានក្បែរនោះ រត់ចុះទៅជួយសង្គ្រោះ តែអ្វីៗវាហួសពេលអស់ទៅហើយ បានត្រឹមតែស្រង់សាកសពមកលើគោកទាំងការសោកស្តាយតែប៉ុណ្ណោះ។

ក្រោយកើតហេតុប្រមាណជិត១ម៉ោង គេបានឃើញមានវត្តមានលោក យន្តមីន អភិបាលខេត្ត រួមជាមួយលោកស្នងការរង ជិន វិជ្ជា បានចុះទៅដល់កន្លែងកើតហេតុ ក្នុងអារម្មណ៍សោកស្តាយ និងតក់ស្លុត រួមជាមួយសាររំលែកទុកជាមួយក្រុមគ្រួសារផងដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលមិនដល់៣០ថ្ងៃផង(ក្នុងខែសីហានេះ) បើយោងតាមព័ត៌មាន ហាក់មានការលាក់លៀមបានខ្សឹបប្រាប់ថា  គិតត្រឹមថ្ងៃទី២៦សីហានេះ នៅក្រុងព្រះសីហនុមានភ្ញៀវទេសណ៍ស្លាប់៨នាក់ហើយ ក្នុងនោះជនបរទេស៧នាក់(ជនជាតិឥណ្ឌា ជនជាតិទួគី ជនជាតិរ៉ុស្សី ជនជាតិកូរ៉េ) និងជនជាតិខ្មែរម្នាក់ ដោយស្លាប់នៅលើឆ្នេរកោះរ៉ុង២នាក់ (ដើមខែសីហា) និងនៅតាមបណ្តោយឆ្នេរ អីឈើទាល ឆ្នេរកាំសាប និងឆ្នេរអូត្រេះ២នេះ មានចំនួន៦នាក់ ហើយជនរងគ្រោះដែលបានជួយសង្គ្រោះពីការលង់ទឹកសរុបបានជាង១០នាក់ ក្នុងនោះក្រុមឆ្មាំសមុទ្រសង្គ្រោះបាន២នាក់៕

IMG_20160826_133519 IMG_20160826_133507 IMG_20160826_133446 14079874_1803424896560096_7683565332168625883_n 14079815_1803424853226767_5062457827674558059_n

ដោយ៖ ឆ្លាម សមុទ្រ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print