កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបនិងឃាត់ ខ្លួនជនសង្ស័យចំនួន០២នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តតាមបទបញ្ជា និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេ បញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជ អាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ បានបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់។

កាលពីនៅវេលាម៉ោង ១៤និង៣០ នាទី នាថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថស្រុក ឪរ៉ាល់ ដឹកនាំដោយលោក វរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅចំណុចភូមិកូនលើក ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងជនសង្ស័យម្នាក់ទៀតឃាត់ខ្លួននៅចំនុចភូមិអូស្នួល ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យរួមមានទី១.ឈ្មោះ ឃឹម មុំ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកូនលើក ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងជនសង្ស័យទី២. ឈ្មោះ នៅ ធំ ភេទប្រុស អាយុ៤៥ឆ្នាំ ទៅលំនៅភូមិអូស្នួល ឃុំទ័ពមាន ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។

ចាប់យកវត្ថុតាងបានរួមមាន:ក្រាមពណ៌សថ្លាសង្ស័យជាសារទៀតញៀនចំនួន ០៤កញ្ចប់, កាំភ្លើងកៃច្នៃចំនួន ០២ដើម,ទូរស័ព្ទចំនួន ០២គ្រឿង,ដាវចំនួន ០២ដើម,ថង់ច្រកនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

...

បច្ចុប្បន្នជនសង្ស័យទាំងពីរ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print