ឡំប្រឺតា​បេីក​ឆ្លង​ផ្លូវ ​ម៉ូតូ​MDដឹកនំ​បេីកលឿនបុកគ្នាពេញទំហឹង​បណ្តាលឱ្យ​ធ្លាក់នំរាយ​ប៉ាយពេញផ្លូវ

ចែករំលែក៖

ភ្នំ​ពេពេ៖ ឡំប្រឺតា​បេីក​ឆ្លង​ផ្លូវ​ម៉ូតូ​MDដឹកនំ​បេីកលឿនបុកពេញទំហឹង​បណ្តាលអោយ​ធ្លាក់នំរាយ​ប៉ាយពេញផ្លូវ។

ហេតុការណ៍នេះ​បង្កអោយ​មាន​ការ​ភ្ញាក់​ផ្អេីល​ឡើងនៅ​ម៉ោង​ ៥នឹង​៣០នាទីព្រឹក​ថ្ងៃ​ខែ​២៩ ខែ​ឧសភា​ឆ្នាំ​២០២៥​ នៅតាមបណ្តោយផ្លូវលេខ២៧១​ ដែលស្ថិត​នៅ​សង្កាត់​ទឹក​ល្អក់ទី២​ខណ្ឌ​ទួលគោក​រាជ​ធានី​ភ្នំពេញ​ ។

ប្រភពពត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា​នៅ​មុន​ពេល​កេីត​ហេតុ​ គេ​ឃេីញ​ ម៉ូតូ​ឡាំប្រឺតា​​ពណ៌​ស​ពាក់​ស្លាក​លេខ​ ព្រៃវែង​1T6309 បេីក​បរដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​ ២៧១​​ក្នុងទិសដៅពីជើងទៅត្បូង បានបើកឆ្លងផ្លូវក៏ស្រាប់តែឃើញម៉ូតូមួយគ្រឿងម៉ាកMDពណ៌ក្រហម ពាក់ស្លាក់លេខ​ កណ្តាល​1AQ-0573បើកបរដោយយុវជនម្នាក់ដឹកនំ​ប័ង​ចំរុះក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកម៉ូតូកង់បីពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកនឹងថ្នល់​ធ្លាក់នំរាយប៉ាយពេញផ្លូវ ។

បន្ទាប់ពីកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នា បញ្ចប់រឿងនៅកន្លែងកើតហេតុដោយភាគីខាងម៉ូតូឡាំប្រឺតាសងចំនួន១៧ម៉ឺន៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print