ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តឈប់ចតលើផ្លូវពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន២នាក់ ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទល់មុខបុរី៩៩៩ ផ្លូវ៨៩បេតេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានគេបានឃើញយុវជន២នាក់បានជិះម៉ូតូម៉ាកហុងដា ZOOMER X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GG 0661 បានជិះធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ៨៩បេតេ ទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុ បានគេចម៉ូតូមួយគ្រឿងទៀត ជ្រុលទៅបុករថយន្តម៉ាក AUDI A5 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB 6616 ដែលម្ចាស់ឈប់ចតលើផ្លូវពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យរង ធ្ងន់ម្នាក់ស្រាលម្នាក់ ត្រូវបានសាច់ញាតិដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីផងដែរ ។
បន្ទាប់ពីកេីតហេតុមានតំណាងភាគីទាំងសង្ខាងបានសម្របសម្រួលគ្នាដោយខាងរថយន្តជួយចេញថ្លៃព្យាបាលរបួសដេីម្បីបញ្ចប់រឿង ៕
ដោយ៖ ជ្រោយពេជ្រ