កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវបង្ក្រាបក្រុមចោរប្លន់បានចំនួន៦នាក់ដកហូតបានម៉ូតូ ៥គ្រឿង

ចែករំលែក៖

​    ភ្នំពេញ៖ ក្រុមចោរវាយប្លន់យកម៉ូតូនិងទូរស័ព្ទចំនួន៦នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវបង្រ្កាបជាបន្តបន្ទាប់ ,បន្ទាប់ពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូម៉ាក់ scoopy មួយគ្រឿងនិងទូរសព្ទកាលពីថ្ងៃទីកាលពី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៣និង៤០នាទីយប់ នៅមុខសួនច្បារវត្តបទុមវត្តី។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន១-ឈ្មោះ កន់សម្បត្តិដាទ្បែនសត្យា ហៅ សត្យា ប្រុស អាយុ១៨ ឆ្នាំ ,២-ឈ្មោះ ណោម ផេង  ហៅ ផេង  ប្រុស អាយុ១៧ឆ្នាំ,៣. ឈ្មោះ សុិ សម្បត្តិ  ហៅ បាត់ ប្រុស អាយុ១៧ឆ្នាំ,៤. ឈ្មោះ អុំ សុខទិត្យ  ហៅ ទិត្យ  ប្រុស អាយុ១៧ឆ្នាំ,៥. ឈ្មោះ គង់ លីហៃ  ហៅ ហៃ  ប្រុស អាយុ១៧ឆ្នាំ,៦. ឈ្មោះ សេត  សាក់នី ហៅ រ៉ា  ប្រុស អាយុ១៨ឆ្នាំ។

 

លោកវរៈសេនីយ៍ឯក ម៉ម សាវននាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៣និង៤០នាទីយប់ មានករណីលួចមានស្ថានទម្ងន់ទោស (វាយប្លន់ យក ម៉ូតូScoppy  ពណ៌ស ផលិត២០២៣  និង ទូរសព្ទ័ Iphone 13promax  ពណ៌ខៀវ )នៅចំនុច សួនវត្តបមុវត្តី ផ្លូវសុធារស សង្កាត់ចតុមុខ   ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។បន្ទាប់ពីមានករណីប្លន់ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំ បញ្ជាពីលោកឧត្តមសេនីយ៍ត្រីប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ,លោកបានដឹកនាំនគរបាលជំនាញចុះស្រាវជ្រាវជាបន្ទាន់ហើយឈានទៅបង្ក្រាបឃាត់ខ្លួន បានជនសង្ស័យចំនួន០៦នាក់និងដកហូត ម៉ូតូចំនួន៥គ្រឿងនៅថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៥។ 

លោកវរៈសេនីយ៍ឯក ម៉ម សាវនបានឱ្យដឹងទៀតថា ជនសង្ស័យជាមុខសញ្ញាចាស់ដែលនៅសេសសល់រត់គេចខ្លួនដែលតែងតែធ្វើសកម្មភាពវាយប្លន់យ៉ាងសកម្ម។ជនសង្ស័យនៅមានបក្សពួកនៅសេសសល់ទៀតហើយសមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវឲ្យដល់ឬសគល់ដើម្បីឃាត់ខ្លួនមកចាត់ការតាមច្បាប់។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print