ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបានលើកឡើងថា នៅពេលរាត្រីទីក្រុងភ្នំពេញយើងពិតជាមានរឿងរ៉ាវជាច្រើនបានកើតឡើងរាប់មិនអស់ ដូចជារឿង ឆក់ប្លន់ គ្រោះថ្នាក់ចរាចរណ៍ បទល្មើសផ្សេងៗកើតមានស្ទើរតែក្លាយជារឿងធម្មតាទៅហើយ ។ ការកើតមានបទល្មើសទាំងនេះកើតឡើយដោយមូលហេតុផ្សេងៗគ្នា ដូច ជាមានកន្លែងចែកចាយគ្រឿងញៀន កន្លែង នារីៗរកស៊ីផ្លូវភេទជាដើម ។
ដោយហេតុនេះទើបប្រជាពលរដ្ឋ និងអ្នកដំណើរនៅពេលរាត្រីបាននិយាយថា កន្លែងដែលមានគ្រោះថ្នាក់ខ្លាំងនោះមាន នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េតម្តុំភោជនីយដ្ឋានផ្កាឈូកទិព្វ ស្ថិតនៅក្នុងសង្កាត់ផ្សារ ដើមគ ខណ្ឌទួលគោក ដែលមាននារីៗបម្រើ ផ្លូវភេទឈរចាំម៉ូយនៅចិញ្ចើមផ្លូវយ៉ាងអនាធិបតេយ្យ ។ មិនត្រឹមតែប៉ុណ្ណោះនៅ ចំណុចខាងលើនេះតែងតែមានកើតរឿង រ៉ាវក្រុមកាងស្រីធ្វើសកម្មភាព វាយ ឆក់ ប្លន់យកម៉ូតូពី ក្រុមអ្នកមករកនារីបម្រើផ្លូវភេទទៀតផងដែលសកម្មភាពទាំងអស់នេះធ្វើឱ្យមានភាព អសន្តិសុខសម្រាប់អ្នកធ្វើ ដំណើរឆ្លងកាត់ចំណុចនេះនៅពេលរាត្រី ។
ទោះជាយ៉ាងណាមហាជន ក៏ស្នើឲ្យមន្ត្រី មានសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យតំបន់នេះផងមើលទៅនារីៗបម្រើផ្លូវភេទទាំងនេះបង្កភាពអនាធិបតេយ្យខ្លាំងណាស់ ។ ពួកគាត់ ក៏អបអរសាទរនៅពេលសមត្ថកិច្ចមាន ចំណាត់ការចុះបង្រ្កាបកន្លែងរកស៊ីផ្លូវភេទម្តងៗ ហើយពួកគាត់ក៏សង្ឃឹមថាសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបន្ដការសហការគ្នា ក្នុងការចុះស៊ើបអង្កេត និងស្រាវជ្រាវ ដើម្បីធ្វើការអប់រំទប់ស្កាត់និងបង្ក្រាបនូវរាល់ ទីតាំង និងអ្នករកស៊ី និងជួញដូរផ្លូវភេទ ទាំងនេះនៅពេលខាងមុខ ព្រោះមានកន្លែង រកស៊ីផ្លូវភេទខ្លះបានបង្កប់នូវការជួញដូរ និងប្រើប្រាស់គ្រឿងញៀនផងដែរ ៕
ដោយ៖ ជ្រោយពេជ្រ