មេដឹកនាំកូរ៉េខាងជើង នៅថ្ងៃទី២៥ ខែសីហា បានប្រកាសថា ប្រទេសរបស់លោក «ទទួលបានជោគជ័យនៅក្នុងជោគជ័យ» ក្រោយសាកល្បងកាំជ្រួចមីស៊ីលចេញពីនាវាមុជទឹកដោយជោគជ័យនោះ។
លោកគីមជុងអ៊ុន បញ្ជាក់ថា ការសាកល្បងជោគជ័យនោះមិនខុសអ្វីការក្តាប់ទីតាំងនានារបស់អាមេរិក នៅក្នុងដៃ ហើយត្រូវបំផ្លាញក្នុងរយៈពេលខ្លីពីកូរ៉េខាងជើង។
ការបាញ់មីស៊ីលខាងលើកើតឡើងក្រោយមួយថ្ងៃដែលកូរ៉េខាងជើង បានគំរាមកំហែងថានឹងវាយបកទៅលើការធ្វើសមយុទ្ធរវាងអាមេរិកនឹងកូរ៉េខាងត្បូង ដោយទីក្រុងព្យុងយ៉ាងចាត់ទុកថា ការធ្វើសមយុទ្ធនោះជាការប៉ុនប៉ងឈ្លានពានទឹកដីកូរ៉េខាងជើង។ កន្លងមកសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើងទើបតែបាញ់មីស៊ីលចេញពីនាវាមុជទឹកនៅតំបន់សមុទ្រភាកខាងកើតប្រទេសនេះ។ ការបាញ់នោះធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅតំបន់សមុទ្រស្ថិតនៅក្នុងក្រុង Sinpo។
ទីក្រុងព្យុងយ៉ាងបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ពេលអាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធ និងដាក់ពង្រាយប្រពន្ធកាំជ្រួចមីស៊ីលនៅកូរ៉េខាងត្បូងដើម្បីទប់ស្កាត់កាំជ្រួចមីស៊ីលរស់កូរ៉េខាងជើង។
កាលពីខែកក្កដា កន្លងមកកូរ៉េខាងជើង កក៏បានសាល្បងមីស៊ីលចេញពីនាវាមុជទឹកនៅតំបន់សមុទ្រភាគខាងកើតប្រទេសនេះផងដែរ ប៉ុន្តែការសាកល្បងនោះបរាជ័យ។ កាលពីខែមេសា ឆ្នាំ២០១៦ កូរ៉េខាងជើងក៏បានសាកល្បងមីស៊ីលបរាជ័យដោយមីស៊ីលបានផ្ទុះឆេះក្រោយហោះហើរបានប្រមាណ៣០គីឡូម៉ែត្រ ។ ចំណែកការបាញ់នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មិនទាន់មានព័ត៌មានថា ទទួលបានជោគជ័យឬយ៉ាងណានោះទេ។
កាលពីថ្ងៃទី២២ ខែសីហា អាមេរិកនិងកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំដោយមានការចូលរួមពីកម្លាំងទាហ៊ានជាង ៧៥ពាន់នាក់ ក្នុងនោះមានទាហានកូរ៉េខាងត្បូង៥មឺុននាក់ ចំណែកទាហ៊ានអាមេរិកមាន ២៥ពាន់នាក់។ ការធ្វើសមយុទ្ធនោះអូសបន្លាយរហូតដល់ថ្ងៃទី២ ខែកញ្ញា ដើម្បីបង្កើនសម្ថភាពការពារ និងរក្សាសន្តិសុខស្ថិរភាពនៅឧបទ្វីបកូរ៉េ ។
ក្នុងថ្ងៃជាមួយគ្នានោះដែរកូរ៉េខាងជើង បានព្រមានថានឹងបើកការវាយប្រហារ ឆ្លើយតបទៅនឹងការធ្វើសមយុទ្ធខាងលើ ដោយចោទប្រកាន់ថា ការធ្វើសមយុទ្ធនោះជាការឌឺដងសម្រាប់សង្គ្រាមបរមាណូប្រឆាំងកូរ៉េខាងជើង។ ការកម្រាមកំហែងបែបនេះរបស់កូរ៉េខាងជើងមិនមែនជាលើកទី១ ឡើយ គឺរាល់ពេលអាមេរិកកូរ៉េខាងត្បូងធ្វើសមយុទ្ធកូរ៉េខាងជើងតែងតែគំរាមកំហែងបែបនេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី