ការមកដល់របស់អ្នកចាំទី Claudio Bravo នឹងជំរុញឲ្យ Joe Hart ចាកចេញពី Manchester City

ចែករំលែក៖

អ្នកចាំទី Claudio Bravo របស់ក្លិប Barcelona បានមកដល់ប្រទេសអង់គ្លេស ហើយដើម្បីចុះហត្ថលេខាលេងឲ្យក្រុម Manchester City ក្នុងតម្លៃខ្លួន១៧លាន ផោន ហើយការមកដល់នេះនឹងធ្វើឲ្យអ្នកចាំទីសញ្ជាតិអង់គ្លេស Joe Hart នៅជា ជម្រើសទី៣វិញរបស់ក្លិបក្រោមការដឹកនាំ របស់លោក Pep Guardiola ។

កីឡាករសញ្ជាតិឈីលីវ័យ៣៣ឆ្នាំ Claudio Bravo មកដល់ Manchester City កាលពីរសៀលថ្ងៃអង្គារ ទី២៣ ខែសីហា ខណៈដែលអ្នកចាំទី Joe Hart មិនទាន់បានជាប់ជម្រើសដំបូងមួយប្រកួតនៅឡើយ ចាប់តាំងពីបើករដូវកាលថ្មីមក ។

នៅពេលជាមួយគ្នានេះក៏មានក្លិបជាច្រើនបានចាប់អារម្មណ៍លើកីឡាករ Joe Hart ដែរដូចជាក្លិប Sevilla និង Borussia Dortmund ប៉ុន្តែក្លិបដែលសម្តែងការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺក្លិប Everton ដែលស្ថិតនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier league ដូចគ្នា ។

ចំណែកលោក Sam Allardyce ក៏បានសម្តែងនូវក្តីព្រួយបារម្ភចំពោះស្ថានការណ៍របស់កីឡាករ Joe Hart ប៉ុន្តែគាត់នឹងនៅតែជ្រើសរើសអ្នកចាំទីនេះចូលរួមក្រុម ជម្រើសជាតិអង់គ្លេសពេលប្រកួត ជម្រុះ World Cup ឆ្នាំ២០១៨ពេលប៉ះក្រុមស្លូវ៉ាគីនៅថ្ងៃទី៤ ខែកញ្ញាខាងមុខនេះ ៕

1785177-37700831-2560-1440 nintchdbpict000246227536-e1466494366807

ដោយ៖ ដេវីត

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print