បើសង្គ្រាមបរមាណូកើតឡើងតើការបញ្ជាវាយប្រហារបរមាណូរបស់សហរដ្ឋអាមេរិក ចិន រុស្ស៊ី មួយណាលឿនជាង

ចែករំលែក៖

ក្នុងពេលដែលប្រទេសចិន និងរុស្ស៊ី បានត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក នោះ ចិនបានស្នើឲ្យពលរដ្ឋរបស់ខ្លួនត្រៀមខ្លួនក្នុងការធ្វើសង្គ្រាមបរមាណូ ចំណែករុស្ស៊ីវិញបានសាងសង់លេណដ្ឋានសម្រាប់រក្សាជីវិតពេលមានសង្គ្រាមបរមាណូកើតឡើង។ ទាំងនោះហើយទើបមានសំណួរជាច្រើនបានចោទសួរថា បើមានសង្គ្រាមបរមាណូមែននោះ តើប្រទេសណានឹងបើកការវាយប្រហារលឿនបំផុត?

បើនិយាយពីការបញ្ជាវាយប្រហារដោយគ្រាប់បែកបរមាណូលឿនជាងគេបំផុតនោះគឺចិន និងរុស្ស៊ីមិនអាចយកឈ្នះអាមេរិកបានឡើយ ដោយចិន និងរុស្ស៊ីត្រូវបញ្ជាតៗគ្នា គឺត្រូវចំណាយពេលយូរទៀត។

ចំណែកអាមេរិកវិញការបញ្ជាវាយប្រហារដោយគ្រាប់បែកបរមាណូគឺនៅជាប់ប្រធានាធិបតីជានិច្ច ទោះនៅកន្លែងណាក៏មេដឹកនាំអាមេរិក មានបញ្ជាវាយប្រហារដោយគ្រាប់បែកបរមាណូបានដែរ សូម្បីតែនៅលើយន្តហោះ។

អ្នកដឹងទេ វ៉ាលីស្បែកពណ៌ខ្មៅដ៏អាថ៌កំបាំងបានដើរតាមប្រធានាធិបតីអាមេរិកនៅគ្រប់ ទិសទីជុំវិញពិភពលោក ហើយវ៉ាលីនោះជាកុងតាក់បញ្ជាគ្រាប់បែកបរមាណូដែលអាចបញ្ជាបានពីគ្រប់ទិសទីនៅជុំវិញពិភពលោក។

«មិនត្រូវទុកឲ្យគាត់ដាក់ដៃលើកុងតាក់នោះទេ» ទាំងនោះជាការប្រកាសរបស់បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្ស ប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីនតុន។ ចំណែកមហាសេដ្ឋី ដូណាល់ ត្រាំ វិញបញ្ជាក់ថា «ខ្ញុំជាមនុស្សចុងក្រោយ ដែលប្រើប្រាស់គ្រាប់បែកបរមាណូ»។

រឿងរ៉ាវស្តីពីឃ្លាំងអាវុធប្រល័យលោក ដែលអាចសម្លាប់មនុស្សយ៉ាងតិច២ពាន់លាននាក់ក៏ដូចជាសិទ្ធិក្នុងការបញ្ជាគ្រាប់បែកបរមាណូនោះស្ថិតក្នុងដៃប្រធានាធិបតីជាប្រធានបទក្តៅក្នុងការពិភាក្សានៅទូទាំងអាមេរិក។

លេខសម្ងាត់កុងតាក់បញ្ជាគ្រាប់បែក បរមាណូស្ថិតក្នុងវ៉ាលីពណ៌ខ្មៅផលិតពី អាលុយមីញ៉ូម ស្រោបស្បែក មានទម្ងន់ ២០គីឡូក្រាម។ ប្រធានាធិបតីអាមេរិក គ្រប់ជំនាន់គឺបាននាំទៅជាប់ខ្លួនជានិច្ចទោះជាធ្វើទស្សនកិច្ចនៅទីណាក្តី។ វ៉ាលីនោះត្រូវ បានការពារនិងដឹកជញ្ជូនដោយមន្ត្រី៥ រូបមកពី ៥កងពលបរមាណូ។

អតីតអ្នកទទួលខុសត្រូវកាន់វ៉ាលីបរមាណូសម្រាប់អតីតប្រធានាធិបតី ប៊ីល គ្លីនតុន លោក Robert Patterson បញ្ជាក់ថា «គ្រប់ពេលយើងមានការព្រួយបារម្ភភ័យខ្លាច ដោយក្នុងនោះអាចសម្លាប់ជីវិតមនុស្សជាង ២ពាន់លាននាក់។ មន្ត្រីដែលកាន់វ៉ាលីនោះទទួលការហ្វឹកហាត់ ជាពិសេសដើម្បីជួយប្រធានាធិបតីក្នុងពេលមានសង្គ្រាមបរមាណូកើតឡើង។ ដើម្បីបញ្ជាបានប្រធានាធិបតីត្រូវប្រើប្រាស់កាតមួយមានលេខសម្ងាត់ដាក់ជាប់តាមខ្លួនជានិច្ចដើម្បីអាចបញ្ជាបាន។ វ៉ាលីនោះត្រូវបានគេឲ្យរហស្ស នាមថា «ប៉េងប៉ោង» ចំណែកកាតលេខ សម្ងាត់ហៅថា «នំស្រួយ» វត្ថុទាំង២នោះគឺនៅជាប់ប្រធានាធិបតីជារៀងរហូតសូម្បីតែនៅក្នុងរថយន្ត ជណ្តើរយន្ត ឧទ្ធម្ភាគចក្រ។

លោក Bill Gulley អតីតប្រធានកា រិយាល័យយោធារបស់សេតវិមានបាន បញ្ជាក់ថា «កាត» និងវ៉ាលីបានផ្ទុកនូវឯកសារសំខាន់ៗ៧៥ទំព័រ ក្នុងនោះមានជម្រើស ក្នុងការវាយប្រហារបរមាណូតបតទៅលើគូសត្រូវ។ មានសៀវភៅបញ្ជាក់ពីទីតាំង អាថ៌កំបាំងបំផុតសម្រាប់លាក់ខ្លួនប្រធានាធិបតីពេលមានអាសន្ន និងប្រព័ន្ធប្រកាស អាសន្នបន្ទាន់។

វ៉ាលីបរមាណូខាងលើក៏ទៅជាមួយលោក អូបាម៉ា ទៅកាន់កន្លែងគោរពវិញ្ញា ណក្ខន្ធអ្នករងគ្រោះដោយការទម្លាក់គ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ាពីអាមេរិកផងដែរ។

ប្រធានាធិបតីអាមេរិកមានសិទ្ធិបញ្ជាគ្រាប់បរមាណូជាង២.០០០គ្រាប់ដែល បំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីបត្រូវបាន ដាក់ពង្រាយនៅគ្រប់ទិសទីជុំវិញពិភពលោក។ មីស៊ីលបរមាណូទាំងនោះនឹងត្រូវបាញ់ចេញក្នុងរយៈពេលប៉ុន្មាននាទីក្រោយ ប្រធានាធិបតីបានបញ្ជាការវាយប្រហារនៅគ្រប់ ទីកន្លែងលើភពផែនដី។ ក្នុងរយៈពេលតែ ៣០នាទីបរមាណូទាំងនោះនឹងទៅដល់គោលដៅ ហើយមានការបំផ្លាញខ្លាំងជាង បរមាណូដែលទម្លាក់នៅហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុនកាលពី៧១ឆ្នាំមុនជាង២០ដង។

ដោយហេតុនោះហើយមេដឹកនាំអាមេ រិកចំាបាច់ត្រូវតែមានចិត្តអត់ធ្មត់ខ្ពស់ បើ មានអារម្មណ៍ឆេវឆាវនោះពិភពលោកនឹងធ្លាក់ចូលក្នុងភាពចលាចលជាមិនខាន។

ទាំងនោះហើយបានជាអ្នកវិភាគនយោបាយអាមេរិកជាច្រើនរូបបញ្ជាក់ថា លោក ត្រាំ មិនអាចគ្រប់គ្រងលេខសម្ងាត់បរមាណូអាមេរិកនោះបានឡើយមានន័យថា លោកមិនអាចក្លាយជាប្រធានាធិបតីអាមេរិកបានទេ។

ក្នុងរយៈពេលខ្លីប៉ុណ្ណោះដែលលោកត្រាំបានក្លាយជាបេក្ខភាពប្រធានាធិបតីនោះលោកបានសួរ៣លើកមកហើយពី អាវុធបរមាណូរបស់អាមេរិក ដោយលោកបានសួរទៅអ្នកឯកទេសកិច្ចការបរទេសថា ហេតុអ្វីបានជាអាមេរិកមិនប្រើប្រាស់ អាវុធបរមាណូដែលខ្លួនមាននៅក្នុងដៃ។

ព័ត៌មានខាងលើត្រូវបានអ្នកដឹកនាំកម្មវិធីរបស់បណ្តាញទូរទស្សន៍ MSNBC លោក Joe Scarborough ទម្លាយនៅក្នុងបទសម្ភាស៍ មួយជាមួយអតីតអគ្គនាយក CIA លោក Michael Hayden ដែលបានចាក់ផ្សាយ នៅថ្ងៃទី៤ ខែសីហា។

លោក Joe Scarborough បានបញ្ជាក់ ថា «កាលពីប៉ុន្មានខែមុនអ្នកឯកទេសពីគោលនយោបាយការបរទេសបានជួប ពិភាក្សាជាមួយលោកត្រាំ ហើយលោក ត្រាំ បានសួរថា ហេតុអ្វីបានជាយើងមិនប្រើ ប្រាស់អាវុធបរមាណូដែលយើងមាន»។

សកម្មភាពខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានដោយកន្លង មកមិនដែលមានបេក្ខភាពណាមួយសួរនាំពីអាវុធបរមាណូជាច្រើនលើកមុនពេល ក្លាយជាប្រធានាធិបតីនោះឡើយ។ ទាំងនោះហើយបានធ្វើឲ្យមានសំណួរជាច្រើនចោទសួរថា តើលោកត្រាំនឹងប្រើប្រាស់អាវុធ បរមាណូឬពេលលោកឡើងកាន់តំណែងជាប្រធានាធិបតី?

ទាំងនោះហើយបានធ្វើឲ្យអ្នកនយោបាយអាមេរិកព្រួយបារម្ភទាំងអ្នកនយោបាយ នៅក្នុងបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យដោយមិនចង់ឲ្យលោក ត្រាំ ជាប់ឆ្នោតឡើយ។

នៅក្នុងមហាសន្និបាតបក្សមន្ត្រីជាន់ ខ្ពស់ជាច្រើននៅក្នុងគណបក្សសាធារណ រដ្ឋមិនបានចូលរួមនោះឡើយដូចជាអតីតប្រធានាធិបតី ប៊ូស ជាដើម ដោយសារតែ មិនពេញចិត្តទៅនឹងគោលនយោបាយដឹកនាំតាមបែបក្តៅក្រហាយរបស់លោក ត្រាំ ។

អ្នកវិភាគជាច្រើនបានព្រួយបារម្ភថា សង្គ្រាមបរមាណូនឹងផ្ទុះឡើងប្រសិនបើលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ពេលនោះពិភពលោកទាំងមូលនឹងក្រឡាប់ចាក់ សង្គ្រាមបរមាណូនឹងកើតឡើង ហើយភពផែនដីនឹងវិនាសជាមិនខានឡើយ៕

1 (2) 1 (1)

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print