គំនរឈើធ្នង់ជាង៣០ម៉ែត្រគូបរបស់ឈ្មួញម្នាក់សមត្ថកិច្ចចម្រុះខេត្តឧត្តរមានជ័យមិនហ៊ានបង្រ្កាប

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ សមត្ថកិច្ចចម្រុះដឹកនាំដោយកម្លាំងគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យសហការជាមួយមន្រ្ដីជំនាញផ្នែករដ្ឋបាលព្រៃឈើនិងកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តបានចុះបង្រ្កាបទីតាំងលាក់ទុកឈើប្រណីតប្រភេទធ្នង់រាប់រយ កំណាត់ដែលបានដាក់គរដូចភ្នំនៅក្នុង ដីលំនៅឋានមួយកន្លែងស្ថិតក្នុងភូមិ ក្រសាំង ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ ។

ការចុះបង្រ្កាបទីតាំងលាក់ឈើប្រណីតខាងលើមិនត្រូវបានសមត្ថកិច្ចរឹបអូសឈើនោះឡើយដោយបានអះអាងថាមានមន្រ្ដីស្រុកត្រពាំងប្រាសាទម្នាក់ឈ្មោះប៊ុត សាវុធ បានទូរស័ព្ទមកសុំការចរចាជាមួយសមត្ថកិច្ចដោយជូនចំនួន១ពាន់ដុល្លារជាថ្នូរដកកម្លាំងយាមដើម្បីយកឈើធ្នង់ជាង៣០ម៉ែត្រគូបធ្វើការចលត័ចេញពីទីតាំង ។

ក្រោយពីមានការត្រូវរ៉ូវគ្នាហើយកម្លាំងសមត្ថកិច្ចទាំងនោះបានបណ្តោយឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើចេញពេញមួយយប់គឺចាប់ពីម៉ោង៩យប់រហូតដល់វេលាម៉ោង៧ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ។

បើតាមការឲ្យដឹងពីមន្រ្តីផ្នែករដ្ឋបាលព្រៃឈើម្នាក់ថា ក្រោយពីមានការចរចាត្រូវ រ៉ូវគ្នារួចមកគេបានឃើញប្រជាពលរដ្ឋរាប់ រយនាក់បានយកគោយន្ដនិងម៉ូតូចូលដឹក ជម្លៀសឈើចេញទាំងយប់ហើយលុយ ដែល គេសន្យាថាឲ្យនោះក៏មិនបានដែរ ។

ការណ៍ដែលសមត្ថកិច្ចចម្រុះអសមត្ថភាពក្នុងការបង្រ្កាបរឹបអូសឈើប្រណីតប្អូន របស់មន្រ្តី ស្រុកត្រពាំងប្រាសាទខាងលើគឺត្រូវបានគេសង្ស័យថាមានការឃុបឃិតត្រូវ រ៉ូវគ្នាដោយមានការសូកប៉ាន់និងប្រព្រឹត្ត អំពើពុករលួយ ពីព្រោះឈ្មួញរកស៊ីបទល្មើសខាងលើបានរកស៊ីរបរបំផ្លាញព្រៃឈើនេះ ជាច្រើនឆ្នាំមកហើយមិនដែលអ្នកណាហ៊ានប៉ះពាល់ទេ ។ កន្លងមកលោកប៊ុត សាវុធ ដែលជាមន្រ្តីប្រដាប់អាវុធបានវាយនិងបោកកាមេរ៉ា អ្នកកាសែតម្នាក់រហូតមានការប្ដឹងផ្ដល់គា្នដល់តុលាការទៀតផង ៕

VID-20160825-WA0013_20160826-10095460 VID-20160825-WA0015_20160826-10100106 VID-20160825-WA0012_20160826-10094672

ដោយ៖ ប៉ែននួន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print