អ៊ុយក្រែនបើកប្រតិបត្តិការពិសេស យន្តហោះទម្លាក់គ្រាប់រុស្ស៊ី៤០គ្រឿងត្រូវបំផ្លាញ?

ចែករំលែក៖

អ៊ុយក្រែនអះអាងថាបានកម្ទេចយន្តហោះទម្លាក់គ្រាប់បែកក្រុងម៉ូស្គូចំនួន៤០គ្រឿងក្នុងការវាយប្រហារដោយ UAV លើមូលដ្ឋានទ័ពអាកាសយុទ្ធសាស្ត្រជាបន្តបន្ទាប់នៅជ្រៅក្នុងទឹកដីរុស្ស៊ី។

ព័ត៌មានខាងលើត្រូវបានដកស្រង់ដោយ Kyiv Independent និង Euro News ដែលនិយាយដោយមន្ត្រីអនាមិកនៃសេវាសន្តិសុខអ៊ុយក្រែន (SBU) កាលពីថ្ងៃទី 1 ខែមិថុនា។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី១ ខែមិថុនា បាននិយាយថាអ៊ុយក្រែនបានប្រើប្រាស់ដ្រូន ១១៧គ្រឿង នៅក្នុងការវាយប្រហារទ្រង់ទ្រាយធំមួយ លើមូលដ្ឋានទ័ពអាកាសជាច្រើនកន្លែងស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដីរុស្ស៉ី ដោយបានបំផ្លាញយន្ដហោះយោធាជាច្រើនគ្រឿង។
តាមលោក ហ្សេលេនស្គី នេះគឺជាការវាយប្រហាររយៈចម្ងាយឆ្ងាយបំផុតមួយរបស់អ៊ុយក្រែនប្រឆាំងរុស្ស៉ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងអស់រយៈពេលជាង៣ឆ្នាំមកនេះ។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «គិតជាសរុបដ្រូន ១១៧គ្រឿងត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការ ហើយ៣៤ភាគរយនៃយន្ដហោះយោធាប្រដាប់ដោយមីស៊ីលគ្រូសយុទ្ធសាស្ត្រ នៅឯមូលដ្ឋានទ័ពអាកាសជាច្រើនត្រូវបានវាយប្រហារ»។
គួរបញ្ជាក់ថា ការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ុយក្រែនលើរុស្ស៉ី ក្រោមប្រតិបត្តិការឈ្មោះថា «សំណាញ់ពីងពាង» ធ្វើឡើងចំពេលកិច្ចចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៉ីគ្រោងនឹងធ្វើឡើងជាថ្មី ក្នុងទីក្រុង Istanbul នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ចារកម្មយោធាអ៊ុយក្រែនបានអះអាងថាយន្ដហោះទម្លាក់គ្រាប់បែករបស់រុស្ស៉ីត្រូវបានបំផ្លាញ ក្នុងការវាយប្រហារលើមូលដ្ឋានទ័ពអាកាសចំនួន៤ ដោយបង្កការខូចខាតដល់រុស្ស៉ីគិតជាទឹកប្រាក់ជាង ៧ពាន់លានដុល្លារ។ ពោលគឺយន្ដហោះយោធារុស្ស៉ី៤០គ្រឿងដែលត្រូវបានវាយប្រហារ ក្នុងនោះរួមមានយន្ដហោះទម្លាក់គ្រាប់បែក TU-95 និង Tu-22M3 ព្រមទាំងយយន្ដហោះស៊ើបការណ៍ A-50៕

...

រូបថត​: NLDO

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print