គំរាមកំហែងសម្លាប់ម្ដាយមីងខ្លួនឯងទីបំផុតត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់គំរាមកំហែងសម្លាប់ម្ដាយមីងរបស់ខ្លួនច្រើនលើកច្រើនសា ជាហេតុធ្វើឲ្យស្ត្រីជាម្ដាយមីងភ័យខ្លាចក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។ករណីនេះ បានកើតឡើងនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៧និង១៥នាទី នៅចំណុចភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ តាំងឡុង ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ  មានទីលំនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាម្ដាយមីង) ។ ចំណែកជនសង្ស័យឈ្មោះ កែវ ដារា ហៅថៃល័រ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន)(ត្រូវជាក្មួយ) មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+) ធ្លាប់ត្រូវបានក្រុមគ្រួសារយកទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនចំនួន១លើក រយៈពេល១២ខែ។
វត្ថុតាងចាប់យកៈ ១-កាំបិតប័ុងតោចំនួន០១ ផ្លែដែកដងធ្វើអំពីឈើ។ ២-កាំបិតផ្គាក់ចំនួន ០១ ដេីមផ្លែដែកដងធ្វើអំពីឫស្សី។
ប្រភពដដែលបន្តថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយតែងតែគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះជាញឹកញាប់។ លុះនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង១៧និង១៥នាទី ជនរងគ្រោះកំពុងដាំបាយនិងធ្វើម្ហូបក្នុងរោងបាយ ខណៈពេលនោះជនសង្ស័យបានកាន់កាំបិតបុ័ងតោនិងកាំបិតផ្គាក់ដេីរសំដៅទៅរកជនរងគ្រោះនិងបានស្រែកគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះ។ ដោយមានការភ័យខ្លាច និងទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបានជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវឲ្យជួយអន្តរាគមន៍។ពេលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវសហការជាមួយប្រជាការពារឃុំបានចុះទៅដល់កន្លែងកើតហេតុរួចបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងខាងលេីយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកកាំបិតបុ័ងតោនិងកាំបិតផ្គាក់ដេីរសំដៅទៅរកជនរងគ្រោះ និងបានស្រែកគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ៖ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print