ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នាថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងនោះ សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ប្រព្រឹត្តទៅ ដោយអង្គចូលរួម ២៩២រូប ។
សមាជរដ្ឋសភា និងព្រឹទ្ធសភា បានដំណើរការ ក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា។ អង្គចូលរួមទាំងអស់មានចំនួន ១៧០រូប ក្នុងនោះមាន សមាជិកព្រឹទ្ធសភាមាន៦១រូប សមាជិករដ្ឋសភា១១៨រូប សមាជិកគណៈរដ្ឋមន្ត្រី៨៤រូប និងសមាជិកឧត្តម្ភក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់២៩រូប។ សមាជ ជជែកពិភាក្សាពីប្រធានបទបី ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្ម។
មុនដំណើរការនៃកិច្ចពិភាក្សា អង្គសមាជទាំងមូល បានក្រោកឈរគោរពវិញ្ញាណក្ខន្ធយុទ្ធជន ដែលបានពលីជីវិតដោយការវាយលុករបស់ថៃ កាលពីថ្ងៃទី២៨ឧសភា ឆ្នាំ២០២៥ ផងដែរ ។
ប្រធានដែលសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកមកជជែករួមមានប្រព័ន្ធ គាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម គឺជាកម្មវិធីនយោបាយ អាទិភាព ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញ និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកកម្ពស់ការការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕
ដោយ ៖ សិលា