ខឹងគូស្នេហ៍ប្រុសដូចគ្នាត្រឡប់ទៅរកប្រពន្ធវិញតាមបាញ់ដល់ស្រុកកំណើតបណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្ត​ព្រៃវែង ៖ បុរស​ម្នាក់ត្រូវ​បាន​បុរស​ម្នាក់​ទៀត​ដែល​ជា​គូស្នេហ៍ តាម​មក​បាញ់ប្រហារ​ដល់​លើ​ផ្ទះ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ដោយសារ​តែ​ខឹង​បុរស​រូប​នោះ​រត់​ចោល​រូបគេ ហើយ​មក​ត្រូវ​គ្នា​ជាមួយ​ប្រពន្ធ​វិញនៅស្រុកកំណើត។

ករណីបាញ់ប្រហារខាងលើ​​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៩និង៣៥​នាទី​យប់ ថ្ងៃ​ទី១ ខែមិថុនា​ ឆ្នាំ២០២៥ នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ​ដែល​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ភ្លាំង ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

បុរសដែលជាជន​រង​គ្រោះដែលត្រូវ​បាន​គូស្នេហ៍​បាញ់ប្រហារ​នោះឈ្មោះ ហួរ ឡុ​ង ភេទ​ប្រុស អាយុ៣៩ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ ចំណែក​ជន​បង្ក​ហេតុដែល​ជា​គូស្នេហ៍​វិញឈ្មោះ ឃុន ហ៊ុយ ភេទ​ប្រុស អាយុ៣៩ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​មោង​ឫស្សី ខេត្តបាត់ដំបង​។

មន្ត្រីនគរបាលស្រុកស្វាយអន្ទរ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហួរ ឡុ​ង ធ្លាប់​មាន​ប្រពន្ធ​នៅ​ស្រុក​កំណើត​រួច​ហើយ ប៉ុន្តែ​បាន​ឈ្លោះ​បាក់បែក​គ្នា ហើយ​រូបគេ​ក៏​ចេញ​ទៅ​រកស៊ី​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។ ពេល​ទៅ​ដល់ទី​នោះ ក៏​បាន​ជួប​និង​ស្រឡាញ់​គ្នា​ជាមួយ​ជន​បង្ក​ឈ្មោះ​ឃុន ហ៊ុយ ហើយ​បាន​រកស៊ី​និង​រួមរស់​ជាមួយ​គ្នានៅ​ទីនោះ​។

ប៉ុន្តែ​នៅ​ថ្ងៃ​ទី២៨ ខែឧសភា ឆ្នាំ២០២៦ គូស្នេហ៍​ប្រុស​និង​ប្រុស​មួយគូ​នេះ​បាន​ឈ្លោះប្រកែក​គ្នា ហើយ​ជន​រង​គ្រោះ​ហួរ ឡុ​ង ត្រឡប់​មក​ផ្ទះនៅ​ស្រុក​ស្វាយ​អ​ន្ទរ ហើយ​បាន​ត្រូវ​គ្នា​ជាមួយ​ប្រពន្ធ​វិញ ចំណែក​ជន​បង្ក​ឈ្មោះ ឃុន ហ៊ុយ ដែល​ជា​គូស្នេហ៍ បាន​ព្យាយាម​ទាក់ទង​ហៅ​ជន​រង​គ្រោះ​ឲ្យ​ត្រឡប់​ទៅ​វិញ​ជា​ច្រើន​ដង តែ​ជន​រង​គ្រោះ​មិន​ព្រមទៅ ទើប​នៅ​យប់​ថ្ងៃ​ទី១ ខែមិថុនា ជន​បង្ក​បាន​បើករថយន្ត​តាម​មក​ដល់​ផ្ទះ​និង​បាញ់​សំដៅ​ទៅ​លើ​ជន​រង​គ្រោះ​ដែល​កំពុង​ដេក​នៅលើ​ផ្ទះ ត្រូវ​១​គ្រាប់​ចំ​ថ្ពាល់​ខាងស្ដាំ​ធ្លុះ​ទៅ​គុម្ព​ត្រចៀក​រង​របួសធ្ងន់ រួច​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ទៅ​។

...

ក្រោយ​កើតហេតុ​ភ្លាម​ៗ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​ឯ​រាជធានី​ភ្នំពេញ​នឹង​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ចឲ្យ​តាម​ចាប់ខ្លួន​ជន​បង្ក ដើម្បី​យកមកផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print