រាជរដ្ឋាភិបាល កំណត់គោលនយោបាយសាមញ្ញ៤ចំណុច សម្រាប់ជំរុញការអនុវត្តវិស័យកសិកម្ម

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងកិច្ចអន្តរាគមន៍នៃពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាគោលនយោបាយសាមញ្ញ៤ចំណុច សម្រាប់ជំរុញការអនុវត្តវិស័យកសិកម្ម រួមមាន៖គោលនយោបាយមានហូប,គោលនយោបាយមានប្រើ, គោលនយោបាយមានបាន និងគោលនយោបាយមានរហូត ដើម្បីគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែមខ្ពស់ ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ។

ករណីមួយទៀត រដ្ឋាភិបាល នឹងបង្កើតមូលនិធិមួយ សម្រាប់គ្រប់គ្រងថវិកាដែលសប្បុរសជនបរិច្ចាគគាំទ្រដល់កងទ័ពកម្ពុជា ។ សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អរគុណសម្ដេចតេជោ ហ៊ុន សែន ផ្ដួចផ្ដើមកៀរគរថវិកាសម្រាប់ជួយកងទ័ពនៅជួរមុខ។ សម្ដេចធិបតី ថ្លែងថា ដើម្បីឱ្យថវិកាដែលសប្បុរសជនបរិច្ចាគប្រើប្រាស់ទៅចំគោលដៅ ហើយស្មើភាព រដ្ឋាភិបាលកម្ពុជា នឹងបង្កើតមូលនិធិមួយឆាប់ៗនេះ។ សម្ដេចធិបតី  ក៏បានអរគុណសប្បុរសជនទាំងចាប់តាំងពីមន្ត្រីជាន់ខ្ពស់ និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលបានបរិច្ចាគថវិកា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដូច្នេះ នៅក្នុងសមាជព្រឹទ្ធសភា-រដ្ឋសភា នាថ្ងៃទី០៣ ខែមិថុនា នេះ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print