សម្តេចធិបតី ៖ «ពឹងដង្ហើមគេដក ថ្ងៃណាមួយគេចង់ធ្វើបាប បើសិនជាមានបញ្ហាជី គេក្រឡុកតែថ្លៃជី យើងងាប់»

ចែករំលែក៖

ភ្នំពេញ ៖ «ពឹងដង្ហើមគេដក ថ្ងៃណាមួយគេចង់ធ្វើបាប បើសិនជាមានបញ្ហាជី គេក្រឡុកតែថ្លៃជី យើងងាប់។ បិទតែជី យើងអត់មានលទ្ធភាពទេ។ សមត្ថភាព នៃការផលិតជីខ្លួនឯងនេះ ត្រូវតែខិតខំធ្វើ។»។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ក្នុងអង្គសមាជរដ្ឋសភា ព្រឹទ្ធសភានៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមុិញនេះ ។ ដោយសម្តេចបានសង្កត់ធ្ងន់ថា ៖ សម្រាប់កម្ពុជា ជីមិនគ្រាន់តែជាវត្ថុធាតុដើមក្នុងការផលិតទេ គឺជាវត្ថុធាតុដើមយុទ្ធសាស្ត្រសម្រាប់ផលិតកម្មជាតិផងដែរ។

 

ដើម្បីបង្កើនសមត្ថភាពផលិតជី សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា បានឱ្យក្រសួងកសិកម្ម និងឧកញ៉ាៗដែលរកស៊ីក្នុងវិស័យកសិកម្ម និងអ្នកជំនាញក្នុងវិស័យនេះ ធ្វើការជាមួយគ្នា ដើម្បីសិក្សាពីលទ្ធភាពផលិតជីនៅក្នុងស្រុក ទាំងជីគីមី និងជីធម្មជាតិ ឱ្យបានយ៉ាងហោចណាស់ ៣០ភាគរយ នៃតម្រូវការសរុប។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកបញ្ហា«ជី»គឺជាយុទ្ធសាស្ត្រដែលនាំគ្នាខិតខំធ្វើ កុំពឹងដង្ហើមគេដក ។

ថ្លែងក្នុង សមាជ រដ្ឋសភា និងព្រឹទ្ធសភា សម្តេច ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកបញ្ហាជីកសិកម្ម គឺជាយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំដោះស្រាយផលិតជីក្នុងស្រុកដោយខ្លួនឯង ដោយកុំបន្តពឹងដង្ហើមគេដក។

 

បើតាមសម្តេចនាយករដ្ឋមន្ត្រី បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម បានជួបជាមួយវិស័យឯកជន និងអ្នកជំនាញនានា ដើម្បីធ្វើការរួមគ្នាសិក្សាអំពីលទ្ធភាពផលិតជីក្នុងស្រុកធានាគុណភាព បរិមាណ និងតម្លៃ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print