យុវជនដែលបង្ហោះវីដេអូ ដោយអះអាងថា ទាហានឈុតខ្មៅបើករបងបន្លាលួសចូលមកខាងទឹកដីយើង នៅតំបន់ប្រាសាទព្រះវិហារ ចេញវីដេអូសុំទោសជាសាធារណ:

ចែករំលែក៖

ភ្នំពេញ ៖ មិនខំរៀនសូត្រ ស្រឡាញ់អនាគតខ្លួនឯងទេ នាំគ្នាបង្ហោះវីដេអូបំពុលសង្គម ឱ្យសាធារណៈជន ទីបំផុត ! យុវជនដែលបង្ហោះវីដេអូ ដោយអះអាងថា ទាហានឈុតខ្មៅបើករបងបន្លាលួសចូលមកខាងទឹកដីយើង នៅតំបន់ប្រាសាទព្រះវិហារ បានចេញវីដេអូសុំទោសជាសាធារណ: ព្រោះវីដេអូនេះនាំឲ្យមានការយល់ច្រឡំយ៉ាងខ្លាំង ហើយដែលវីដេអូរបស់គាត់ត្រូវបានចែកចាយព្រោងព្រាតតាមបណ្តាញសង្គម។

មន្រ្តីយោធាជាន់ខ្ពស់របស់កម្ពុជា បានប្រាប់ថា ៖ មិនមានហេតុការណ៍នេះកើតឡើងដូចនៅក្នុងវីដេអូ ដែលទាហានឈុតខ្មៅថៃ បើករបងចូលដីយើងឡើយ ពីព្រោះកម្លាំងទាហានយើងនៅឈរជើងការពារយ៉ាងរឹងមាំ និងគ្រប់ពេលវេលា។

បើតាមមន្រ្តីជាន់ខ្ពស់ដដែលរូបនេះ, ពួកគេ (ទាហានឈុតខ្មៅថៃ) បើកបន្លាលួសនោះ គឺស្ថិតនៅក្នុងទឹកដីរបស់ពួកគេ ពោលមិនមែនក្នុងទឹកដីយើងឡើយ។

សូមបងប្អូនដែលទទួលបានវីដេអូ និងរូបថតពាក់ព័ន្ធសកម្មភាពកងទ័ព និងបញ្ហាព្រំដែននៅសមរភូមិជួរមុខ សូមកុំលឿនក្នុងការបង្ហោះ និងចែកចាយ ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងរុញសភាពការណ៍ឲ្យកាន់តែក្តៅឡើង។
សូមរំលឹកថា ៖ រាល់ព័ត៌មានដែលបង្ហោះតាមបណ្តាញសង្គម ក៏ដូចជាបណ្តាប្រព័ន្ធផ្សព្វផ្សាយខ្លះ មុននឹងជឿសូមធ្វើការថ្លឹងថ្លែង ពិចារណា សិក្សាពីព័ត៌មានផ្សេងៗទៀត ឬការផ្តល់ព័ត៌មានជាផ្លូវពីអង្គភាពពាក់ព័ន្ធ ស្ថាប័នផ្សេងៗ ទើបអាចជាការពិត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print