តារាបាល់ទាត់កូរ៉េខាងត្បូង Lee Kang-in ស្ថិតក្នុងចំណោមកីឡាករ  2 នាក់ដែលPSGចង់លក់ចេញបន្ទាប់ពីឈ្នះ Champions League

ចែករំលែក៖

ក្រោយជ័យជម្នះជាប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Champions League ក្លឹបអ្នកមាននៅបារាំង Paris Saint-Germain បានចាប់ផ្តើមរៀបចំក្រុមរបស់ពួកគេឡើងវិញសម្រាប់រដូវកាលក្រោយដោយដាក់កីឡាករពីរនាក់នៅលើទីផ្សារដោះដូរកីឡាករ។

 

យោងតាមសារព័ត៌មានបារាំង ​​L’Équipeក្លឹប PSG បានជូនដំណឹងដល់ កីឡាករLee Kang-in និងខ្សែប្រយុទ្ធព័រទុយហ្គាល់ Goncalo Ramos ថាពួកគេមានសេរីភាពក្នុងការចាកចេញពីក្លឹបក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។

 

ក្នុង​រដូវ​កាល 2024-25 Ramos បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ចំនួន 41 នៅ​ទូទាំង​ការ​ប្រកួត​ទាំង​អស់ ដោយ​ស៊ុត​បញ្ចូល​ទី​បាន 18 គ្រាប់។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនអាចយកកន្លែងរបស់ Ousmane Dembélé ក្នុងតំណែងប្រយុទ្ធរបស់ PSG បានទេ។

ចំណែក

Lee ស៊ុតបាន 6 គ្រាប់ក្នុងការបង្ហាញខ្លួន 45 លើក។ ខ្សែបម្រើកូរ៉េខាងត្បូងវ័យ 24 ឆ្នាំរូបនេះត្រូវបានផ្សាយថានឹងការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់ក្រុម Arsenal ទោះបីជាមិនមានការផ្តល់ជូនជាផ្លូវការណាមួយត្រូវបានដាក់ជូនក៏ដោយ។

 

កីឡាករទាំងពីរនៅតែស្ថិតក្រោមកិច្ចសន្យាជាមួយ PSG រហូតដល់ឆ្នាំ 2028 ប៉ុន្តែក្លឹបបើកចំហរក្នុងការចែកផ្លូវគ្នា ប្រសិនបើការផ្តល់ជូនសមហេតុផលត្រូវបានធ្វើឡើង។ PSG ក៏ជិតឈានដល់ការចុះហត្ថលេខាលើកីឡាករសញ្ជាតិអាហ្សង់ទីន Franco Mastantuono ពី River Plate ផងដែរ។ កីឡាករវ័យ 17 ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្រុមជើងឯកបារាំងក្នុងតម្លៃ 45 លានអឺរ៉ូ (51.3 លានដុល្លារ)

...

Mastantuono ត្រូវបានផ្សព្វផ្សាយភាពអស្ចារ្យបន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជាន់ខ្ពស់របស់ River Plate នៅអាយុត្រឹមតែ 16 ឆ្នាំ។ ចាប់តាំងពីពេលនោះមក គាត់ត្រូវបានកោះហៅឱ្យទៅក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោមការដឹកនាំរបស់គ្រូបង្វឹក Lionel Scaloni ក្នុងការរៀបចំសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ 2026 ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print