សង្ស័យស្រវឹងបើករថយន្ដ TACOMA រេចង្កូតឡើងសួនផ្លូវបុកបង្គោលផ្លាកសញ្ញាផ្សាយពាណិជ្ជកម្មបាក់០១ដើម បណ្ដាលឱ្យក្រឡាប់រថយន្ដផ្ងារជើងទ្រមេឃ(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយនិងមនុស្ស៤នាក់ទៀតសង្ស័យស្រវឹងស្រាបានបើករថយន្តម៉ាក TACOMA ០១គ្រឿងបោះពួយយ៉ាងលឿនឡើងវ៉ាជែងនិងរថយន្តនៅពីមុខក៏រេចង្កូតឡើងសួនផ្លូវ បន្តទៅបុកបង្គោលស្លាកសញ្ញាផ្សាយពាណិជ្ជកម្មបាក់០១ ដើម បណ្ដាលអោយរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ ខូចខាតយ៉ាងធ្ងន់ធ្ងរ ។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង០២ និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ០៤ខែមិថុនាឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភព ពត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនឹងមនុស្សបួននាក់ទៀតបានបើករថយន្តម៉ាTOYOTA TACOMA ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BG-1083 បេីកបរតាមបណ្តោយផ្លូវ២០០៤ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុក៏បានឡើងវ៉ាជែងរថយន្ដមួយគ្រឿងមិនចាំម៉ាកក៏បានរ៉េចង្កូតឡើងសួនផ្លូវទៅបុកបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្មពេញទំហឹងបណ្ដាលឱ្យបាក់រលំមួយដើមចំែណកឯរថយន្តបង្កវិញត្រូវបានក្រឡាប់ផ្ងារជើងទ្រមេឃខូចខាតធ្ងន់ធ្ងរ ។ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សហើយភ្លាមនោះដែរអ្នកបើកបរនិងនាក់រួមដំណើរជាមួយបានគេចពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print