នគរបាលខណ្ឌកំបូល បន្តឃាត់ម៉ូតូ ចំនួន០៥គ្រឿង​ ដែលប្រើប្រាស់សុីម៉ាំងបំពងសំឡេងខុសលក្ខណបច្ចេកទេស និងម៉ូតូគ្មានស្លាកលេខចំនួន០៣គ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គិតត្រឹមម៉ោង០៧:០០នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានបន្តឃាត់ម៉ូតូ ចំនួន០៥គ្រឿង ក្នុងនោះម៉ូតូប្រើប្រាស់សុីម៉ាំងបំពងសំឡេងខុសលក្ខណបច្ចេកទេស (បំពង់សុីមុំាងបំពងសំឡេងឮខ្លាំង) ចំនួន០២គ្រឿង និងម៉ូតូគ្មានស្លាកលេខចំនួន០៣គ្រឿង។

បច្ចុប្បន្នកម្លាំងនៃធិការដ្ឋាននគរបាលខណ្ឌកំបូល បានណែនាំអប់រំ​ និងធ្វេីកិច្ចសន្យា​ដល់អ្នកបេីបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ និងធ្វេីស្លាកលេខម៉ូតូ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ។

...

គួរបញ្ជាក់ថា​ កម្លាំងសមត្ថកិច្ច​នគរបាល​នៅតាមមូលដ្ឋាន​ចំនួន​១៤ខណ្ឌ​ នៅក្នុង​រាជធានីភ្នំពេញ​ បានចុះប្រតិបត្តិការ​អនុវត្តន៍​បង្រ្កាប​ម៉ូតូ​គ្រប់​ប្រភេទ​ បានប្រើប្រាស់សុីម៉ាំងបំពងសំឡេងខុសលក្ខណបច្ចេកទេស (បំពង់សុីមុំាងបំពងសំឡេងឮខ្លាំង) ដែលបង្ក​ការរំខានដល់ប្រជាពលរដ្ឋ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print