ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គិតត្រឹមម៉ោង០៧:០០នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានបន្តឃាត់ម៉ូតូ ចំនួន០៥គ្រឿង ក្នុងនោះម៉ូតូប្រើប្រាស់សុីម៉ាំងបំពងសំឡេងខុសលក្ខណបច្ចេកទេស (បំពង់សុីមុំាងបំពងសំឡេងឮខ្លាំង) ចំនួន០២គ្រឿង និងម៉ូតូគ្មានស្លាកលេខចំនួន០៣គ្រឿង។
បច្ចុប្បន្នកម្លាំងនៃធិការដ្ឋាននគរបាលខណ្ឌកំបូល បានណែនាំអប់រំ និងធ្វេីកិច្ចសន្យាដល់អ្នកបេីបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ និងធ្វេីស្លាកលេខម៉ូតូ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ។
គួរបញ្ជាក់ថា កម្លាំងសមត្ថកិច្ចនគរបាលនៅតាមមូលដ្ឋានចំនួន១៤ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការអនុវត្តន៍បង្រ្កាបម៉ូតូគ្រប់ប្រភេទ បានប្រើប្រាស់សុីម៉ាំងបំពងសំឡេងខុសលក្ខណបច្ចេកទេស (បំពង់សុីមុំាងបំពងសំឡេងឮខ្លាំង) ដែលបង្កការរំខានដល់ប្រជាពលរដ្ឋ៕ដោយ៖តារា