កម្ពុជា-វៀតណាម ជួបពិភាក្សាគ្នាដើម្បីផ្លាស់ប្តូរសភាពការណ៍រួមវាយតម្លៃកិច្ចសហប្រតិបត្តិការ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា 

ចែករំលែក៖

ភំ្នពេញ៖ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំប្រតិភូមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ទទួលជួបគណៈប្រតិភូវៀតណាម ដែលបានអញ្ជើញមកទស្សនកិច្ចការងារ ដើម្បីផ្លាស់ប្តូរសភាពការណ៍រួមវាយតម្លៃកិច្ចសហប្រតិបត្តិការ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការផ្លាស់ប្ដូរបទពិសោធន៍ទាក់ទង និងវិស័យបន្សាបគ្រឿងញៀន កម្ពុជា និងវៀតណាម កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ នៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

 

កិច្ចជំនួបនេះ មានការអញ្ជើញចូលរួមដោយភាគីកម្ពុជា លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ, លោកឧត្តមសេនីយ៍ទោ សារីបុត្រ សត្យា នាយករងមន្ទីរ និងសហការី លោកឧត្តមសេនីយ៍ទោ សេង រ៉ាវុទ្ធ អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងភាគីវៀតណាម លោកវរសេនីយ៍ឯក ហ្វាំង ទីមហៀវ អនុប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម, លោកនាយករង លោកវរសេនីយ៍កបម្រុង លោកនាយការិយាល័យ នាយរងការិយាល័យ សមាជិកគណៈប្រតិភូ នៃក្រសួងនគរបាលវៀតណាម ។

 

ក្នុងជំនួបខាងលើ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានបញ្ជាក់បន្ថែមក្នុងការលើកជាទិសដៅបន្ត និងសំណូមពរដល់ភាគីវៀតណាមចំនួន៥ចំណុច៖

 

១-បន្តពង្រឹងទំនាក់ទំនងជាមួយគ្នា ដោយបង្កើតឱ្យមានមន្ត្រីទំនាក់ទំនងតាមអង្គភាពនីមួយៗ ដើម្បីងាយស្រួលក្នុងការផ្លាស់ប្តូរព័ត៌មាន។

 

២-បង្កើតឱ្យមានការជួបជុំប្រចាំឆ្នាំ រវាងអង្គភាពជំនាញ នៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ល្អៗ។

 

៣-ស្នើសុំភាគីវៀតណាមបន្តបើកវគ្គបណ្តុះបណ្តាល ស្តីពីការស្រាវជ្រាវ ស៊ើបអង្កេតបទ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ជាមួយនគរបាលប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

 

៤-ស្នើសុំភាគីវៀតណាម ជួយជាសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងការិយាល័យ ដើម្បីគាំទ្រដល់ការងារស្នូល។

...

 

៥-ស្នើសុំភាគីវៀតណាមជួយផ្ដល់ជាថវិកាដើម្បីគាំទ្រដល់ការស៊ើបអង្កេតនូវរាល់ករណីដែលភាគីវៀតណាមស្នើសុំឲ្យសមត្ថកិច្ចកម្ពុជា ជួយក្នុងការស្រាវជ្រាវ ឬក្នុងករណីការធ្វើប្រតិបត្តិការទ្វេភាគីជាដើម៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print