ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ជិត១០០គីឡូក្រាម ត្រូវបានសមត្ថកិច្ចរកឃើញដាក់លក់ដូរនៅតាមម៉ាត និងផ្ទះ ក្នុងមូលដ្ឋានខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា​ មន្រ្តី​ជំនាញសាខា​ ក.ប.ប. ខេត្តបាត់ដំបងសហការជាមួយ​សមត្ថកិច្ចចម្រុះខេត្តបាត់ដំបង បានចុះត្រួតពិនិត្យទំនិញ ឧបភោគ បរិភោគ និងទំនិញវេចខ្ចប់ស្រាប់ តាមផ្ទះ ម៉ាត និងតូបលក់ទំនិញក្នុងផ្សារ ចំនួន០២លើក រកឃើញរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ជាង៩៧គីឡូក្រាម។

លោកស្នងការ​ខេត្ត​ បានបន្តថា ក្នុងប្រតិបត្តិការនោះ​ បានធ្វេីឡេីង​កាលពីថ្ងៃទី​០៤​ ខែមិថុនា​ម្សិលមិញនេះ​ ដោយគោលដៅទី១ នៅក្នុងផ្សារសំពៅលូន ស្ថិតនៅភូមិត្រពាំងព្រលិត ស្រុកសំពៅលូន ចំនួន០៦តូប រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ដូចជា៖ មី ភេសជ្ជៈកំប៉ុង នំ និងគ្រឿងសម្អាង មួយចំនួន និងលើកទី២ នៅផ្សារ ហេង ថេង ពេជ្រចិន្តា ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ចំនួន០៨តូប ០៦ខ្នងផ្ទះ និងម៉ាតចំនួន០២កន្លែង រកមិនឃើញមានទំនិញខូចគុណភាព និងហួសកាលកំណត់ប្រើប្រាស់នោះទេ។

លោកស្នងការខេត្ត​ បានឱ្យដឹងទៀតថា​ ចុះត្រួតពិនិត្យហាងម៉ាត ចំនួន០២កន្លែង និងផ្ទះលក់ទំនិញ ចំនួន០២ផ្ទះ ស្ថិតនៅក្នុងស្រុកកំរៀង បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ នៅហាងម៉ាតតេលាមួយកន្លែងដូចជា៖ ទឹកសេរ៉ូដប ទឹកដោះគោប្រអប់ មី នំកញ្ចប់ចំរុះ មួយចំនួន។

...

គួរបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនោះ​ កម្លាំង​ជំនាញ​បានដកហូតទំនិញសរុបចំនួនជាង៩៧គីឡូក្រាម និងធ្វើកំណត់ហេតុដកហូតយកមករក្សាទុកនៅ សាខា (ក.ប.ប) ខេត្តបាត់ដំបង ព្រមទាំងពិន័យអន្តរការតាមច្បាប់៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print