សមត្ថកិច្ចខណ្ឌឫស្សីកែវ ប្រគល់ម៉ូតូមួយគ្រឿង អោយជនរងគ្រោះ ក្រោយត្រូវចោរលួច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ ត្រូវបានប្រជាពលរដ្ឋក្នុងភូមិ ដេញចាប់ប្រផាប់ប្រភីង នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុម៦ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ជនរងគ្រោះឈ្មោះយុន ម៉េង អាយុ៣៧ឆ្នាំ មុខរបរជាងឡាន មានទីលំនៅបន្ទប់ជួល ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះង្វៀង យុំាងហុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ឃាត់ខ្លួន មានសារធាតុញៀន)។ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរ៊ីឆ្នាំ២០១៤ ផ្លាកលេខភ្នំពេញ1CQ-8920 (ប្រគល់ជូនម្ចាស់វិញ)។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញព្រែកព្នៅ មកបន្ទប់ជួលនៅទួលសងែ្ក ពេលមកដល់ទុកម៉ូតូនៅអែបរបងផ្ទះជួលមិនបានដកសោរកម៉ូតូ រួចឡើងទៅបន្ទប់ជួលរបស់ខ្លួនជាន់ទី១ ស្រាប់តែលឺសំលេងបញ្ចេះម៉ូតូក្រឡេកមើលមកក្រោមឃើញជនសង្ស័យមា្នក់ជិះម៉ូតូចេញពីរបងផ្ទះជួល ក៏ស្រែកចោរៗ ត្រូវប្រជាពលរដ្ឋជួយដេញនិងសមត្ថកិច្ចយើងជួយអន្តរាគមឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ និងចាត់ការតាមផ្លូវច្បាប់៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print