លោក Kim Jong-unជួបពិភាក្សាជាមួយលោក Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យោងតាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងនៅថ្ងៃទី៥ ខែមិថុនាឱ្យដឹងថា លោក Kim Jong-un អគ្គលេខាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង និងជាប្រធានក្រុមប្រឹក្សារដ្ឋកូរ៉េខាងជើងបានជួបពិភាក្សាជាមួយលោក Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីកាលពីថ្ងៃទី៤ ខែមិថុនា។

គេហទំព័រ «CCFR China state-controlled media » ការផ្សាយដំណឹង បានឱ្យដឹងទៀតថា ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរបានធ្វើការពិគ្រោះពិភាក្សា និងផ្លាស់ប្តូរមតិយោបល់អំពីការអភិវឌ្ឍ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ការគាំពារផលប្រយោជន៍ស្នូលរួម កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ និងស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងបានបញ្ជាក់ពីជំហរឯកភាពគ្នាផងដែរ។ លោក Kim Jong-un បានថ្លែងថា កូរ៉េខាងជើងនឹង “បន្តគាំទ្រដោយឥតដាក់លក្ខខណ្ឌ” ចំពោះគោលជំហរ និងគោលនយោបាយការបរទេសរបស់រុស្ស៊ីក្នុងបញ្ហាវិបត្តិអ៊ុយក្រែននិងបញ្ហានយោបាយអន្តរជាតិផ្សេងទៀត ព្រមនិងអនុវត្តដោយការទទួលខុសត្រូវនូវលក្ខន្តិកៈនៃសន្ធិសញ្ញារវាងកូរ៉េខាងជើង និងរុស្ស៊ី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print