ភ្នំពេញ ៖ បុរសម្នាក់និងអ្នករួមដំណេីរ០៣នាក់ទៀត បានបើករថយន្ដឈ្នួលជួលគេត្រឡប់យករថយន្ដទៅឃ្លាំងវិញ ចុះផ្លូវចំណោតគេចពីរថយន្ដចាប់ហ្រ្វ័ងមិនសុីបួងចង្កូតទៅបុកបង្គោលភ្លើងបាក់០១ដើម ទ្រេតលើផ្ទះប្រជាពលរដ្ឋរងការខូចខាត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង០០នាទីព្រឹក ស្ថិតនៅចំណុចភ្លើងស្ដុបស្ថានីយបូមទឹកទួលគោកទី០២ តាមបណ្ដោយផ្លូវទំនប់៧០ កែងនឹងផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីតៃកុងរថយន្ដបានអោយដឹងថា មុនពេលកើតរូបគាត់មានគ្នា០៤នាក់ បានបើករថយន្ដដឹកទំនិញខាងលើពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 3C- 1721 ចេញពីទម្លាក់ទំនិញនៅម្ដុំទួលសង្កែ រួចក៏បានបើករថយន្ដមកដល់ផ្លូវទំនប់៧០ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម លុះមកដល់ចំណុចភ្លើងស្ដុបស្ថានីយបូមទឹកទួលគោក០២ជាចំណុចកើតហេតុ ភ្លើងខៀវបានលោតរួចក៏បត់ឆ្វេងឆ្ពោះទៅផ្លូវ៦០៨ ដើម្បីយករថយន្ដទៅទុកឃ្លាំងវិញ ខណៈនោះក៏ស្រាប់តែមានរថយន្ដមួយគ្រឿងដែលមិនចាំម៉ាកនៅខាងមុខជាផ្លូវចំណត ចាប់ហ្វ្រ័ងមិនសុីក៏បួងចង្កូតទៅបុកបង្គោលភ្លើងដែកនៅអែបផ្លូវ បាក់០១ដើមទ្រេតលើផ្ទះប្រជាពលរដ្ឋរងការខូចខាតតិចតួច ចំណែករថយន្ដនោះបានធ្វើដំណើរចេញពីកន្លែងកើតហេតុបាត់ ។ តែសំណាងល្អក្នុងហេតុការណ៍នេះគ្មានអ្នករងរបួសទេ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់ចំណុចកើតហេតុបានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្ដបង្កខាងលើ ទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ