អន្តរជាតិ ៖ ប្រធានាធិបតី អាមេរិក លោក ដូ ណាល់ត្រាំបានចុះហត្ថលេខាហាមឃាត់ចាប់ពីថ្ងៃចន្ទ ៩ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ ហាមមិនអោយទិដ្ឋាការទេសចរណ៍ និងនិស្សិត ដល់ប្រទេស ១២ ដែលភាគច្រើននៅក្នុងទ្វីបអាហ្វ្រិក និង តំបន់មជ្ឈឹមបូព៌ា ( អាសុីមាន មីយ៉ាន់ម៉ា ) ដែលមាន Afghanistan, Myanmar, Chad, RD Congo, Equatorial Guinea, Eritrea, Haiti, Iran, Libya, Somalia, Sudan និង Yemen និង កំហិតទិដ្ឋាការប្រទេស៧ មាន Burundi, Cuba, Laos, Sierra Leone, Tonga, Turkmenistan និង Venezuela ។ នេះបើយោងតាមការផ្សាយរបស់កាសែតបាងកកប៉ុស្ត នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ៕
ដោយ ៖ សិលា