ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីលួចម៉ូតូ។
យោងតាមនគរបាលក្រុងបាវិត បានអោយដឹងនារសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះថាជនសង្ស័យដែលឃាត់ខ្លួនបានមាន ឈ្មោះ ឈ្មោះ សៅ ឡុងហៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
ប្រភពបន្តថា កាលពីថ្ងែទី០៤ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ច បានទទួលបណ្ដឹងពីជនរងគ្រោះ ថាមានករណីចោរលួចម៉ូតូរបស់ខ្លួន នៅចំណុចសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។
ដោយមានការដឹកនាំពីលោកអធិការ កម្លាំងជំនាញនៃអធិការដ្ឋានក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទ បានឃាត់ខ្លួនបានជនសង្ស័យបានចំនួន ០១នាក់ រួមនិងវត្ថុតាងផងដែរ។
ជនសង្ស័យឈ្មោះ សៅ ឡុងហៃ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿង រួមនិងវត្ថុតាង បញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់៕