បុរសម្នាក់បេីករថយន្តបុកចូល​របង​ផ្ទះ​ប្រជាពលរដ្ឋ​ខ្ទេច

ចែករំលែក៖

​ ភ្នំពេញ​៖ បុរសម្នាក់បើកលឿន​ដល់ផ្លូវ​កែង​បួង​ចង្កូត​មិន​ទាន់​ជ្រុល​ទៅ​បុក​​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​បាក់ខ្ទេច ។
​ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១និង៥០​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី​៦ខែ​មិថុនា​ឆ្នាំ​២០២៥​ ផ្លូវ​បេតុង​អត់​លេខ ក្រោយ​វិទ្យាល័យ​ប៊ុន​រ៉ានី​ហ៊ុន​សែន​ច្បារ​អំពៅ​​ ភូមិ​តាងូវ​កណ្តាល​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។
​ប្ប្រភពព័ត៌មាននៅកន្លែង​កើត​ហេតុ​បានឲ្យដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បានបេីក​រថយន្តម៉ាក​ តូយ៉ូតា​ ស៊ី​ណា​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AY 0823 បានបេីក​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ ក្រោយ​វិទ្យាល័យ​ច្បារ​អំពៅ​ ទិសដៅ​ពី​កេីត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ដែល​ជា​ផ្លូវ​កែង​ អ្នកបេីក​បួង​ចង្កូត​មិន​ទាន់​ក៍ជ្រុល​ទៅ​បុក​ទម្លុះ​របង​ផ្ទះ​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ពី​បេតុង​ ដាក់​ចម្រឹង​ដែក​ បណ្តាល​ឲ្យ​រងការ​ខូចខាត​អស់​២ប្រឡោះ​ និង​ខូច​សំយាប​ផ្ទះ​ ក៍ដូច​ជា​ធ្លាយ​ទុយយោ​ទឹក​ថែម​ទៀត​ ។
​ ដោយ​ឡែក​រថយន្ត​វិញ​រង​ការ​ខ្ទេច​ផ្នែក​ខាង​មុខ​ តែ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​បេីក​បរ​ នោះទេ​ តែ​គ្រាន់​តែ​អ្នក​បេីក​បរ​ បានបញ្ជាក់​ថា​ រថយន្ដ​របស់​គាត់​ហ្រ្វាំង​មិន​ស៊ី​ ក៍ជ្រុល​ទៅ​បុក​ទម្លុះ​របង​ផ្ទះ​តែ​ម្ដង​ទៅ​ ។
​ បន្ទាប់ពី​កេីត​ហេតុ​ មានតំណាងភាគីទាំងសងខាង​បាន​សម្រប​សម្រួល​គ្នា​ដោយ​ខាង​រថយន្ត​ បានសងសំណង​ទៅ​ខាង​ម្ចាស់​ផ្ទះ​ចំនួន​៧០០ដុល្លារ​ដើម្បី​បញ្ចប់​រឿង​ ៕

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print