ភ្នំពេញ: បុរសម្នាក់បេីម៉ូតូឡាំប្រឺតាងងុយដេកងោកមួយភាំងរេចង្កូតទៅបង្គោលភ្លើងពេញទំហឹងបណ្ដាលឲ្យខ្ទៀតធ្លាក់ចូលប្រឡាយទឹកក្រឡាប់ផ្ងារជើង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកេីតឡើងនៅម៉ោង៩:២៥នាទីយប់ថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៥ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ចំណុចភូមិត្រពាំងគល់សង្កាត់កំបូលរាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញបុរសរងគ្រោះខាងលើបេីកបរម៉ូតូកង់បីឥណ្ឌាពណ៌ ពាក់ស្លាកលេខភ្នំពេញ1HA-3893 បេីកបរធ្វេីដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកេីតមកលិចក្នុងល្បឿនលឿនលុះដល់ចំណុចកេីតហេតុខាងលើស្រាប់តែតៃកុងបានងងុយដេកក៏ងោកមួយភាំងបណ្ដាលឲ្យរេចង្កូតមកផ្នែកខាងស្ដាំទៅបុកជាមួយបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងខ្ទៀតធ្លាក់ចូលប្រឡាយទឹកផ្ងារជេីងរងរបួសស្រាលចំណែកម៉ូតូរងការខូចខាតកំពឹតខាងមុខយ៉ាងដំណំបន្ទាប់មកជនរងគ្រោះស្រវេស្រវាស្ទុះស្ទាឡើងមកខាងលើភ្លាមៗពលរដ្ឋធ្វើដំណើរមកឃើញក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើលបង្គោលភ្លើងដោយមានរងការខូចខាតនោះក៏អោយម្ចាស់ម៉ូតូកង់បីរកដំណោះស្រាយខ្លួនឯង។
បន្ទាប់ពីកេីតហេតុខាងម្ចាស់ម៉ូតូឡាំប្រឺតារងគ្រោះខាងលើបានទាក់ទងហៅរថយន្តស្ទូចឡើងយកទៅជួសជុលខ្លួនឯង៕
ដោយ៖ ជ្រោយពេជ្រ