ម៉ូតូ​ស្កុប​ពី​បេីក​ឆ្លង​ផ្លូវ​ទាក់​ដៃ​ចង្កូត​នឹង​ម៉ូតូហុងដា​ឌ្រីម​​រង​របួស​ធ្ងន់​ម្នាក់ ​និង​ស្រាល​ម្នាក់​

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈបេីក​ម៉ូតូ​ត្រូវ​ម៉ូតូ​ស្កុប​ពី​បេីក​ឆ្លង​ផ្លូវ​ទាក់​ដៃ​ចង្កូត​បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សង្រ្គោះ​របស់​មន្ទីរ​បង្អែក​ខណ្ឌ​សែនសុខ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសមៈ​ ។

ហេតុការណ៍នេះបង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​យប់​ថ្ងៃ​ទី​០៥​ខែ​មិថុនា​ឆ្នាំ​២០២៥​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ភូមិ​ជ្រេស​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​ ។

​ប្រភព​ពត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយប្រាប់​ថា​ នៅមុន​មុន​ពេល​កេីត​ហេតុ​គេឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​សង់​សេរី​២០១៨​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​តាកែវ​1O- 6933បេីក​តាម​បណ្តោយ​ផ្លូវ​បេតុង​ថ្មី​ ក្នុង​ទិដៅ​ពី​ត្បូង​ទៅ​ជេីង​ក្នុង​ល្បឿន​យ៉ាង​លឿន​ លុះបេីក​មក​ដល់​ចំណុច​កេីត​ហេតុ​ ក៏​ស្រាប់​តែ​ ឃេីញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កុប​ពី​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1KV-8038 បេីក​បរ​ដោយ​បុរស​ម្នាក់​បាន​បេីក​ឆ្លង​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​កេីត​ទៅ​លិច​ បន្ទាប់​មក​បាន​ទាក់​ដៃ​ចង្កូត​ជន​រងគ្រោះ​បណ្តាល​ឲ្យ​ ជន​រង​គ្រោះ​ដួល​បោក​ទៅ​នឹង​ថ្នល់​នឹង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​បែក​ក្បាល​ឈាម​ហូរ​ស្រោច​ពេញ​ផ្លូវ​ ។ ប្រភព​ពត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​បន្តទៀត​ថា​ខណៈ​គ្រោះថ្នាក់​ភ្លាមៗ​ ដោយ​បងប្អូន​ប្រជាពលរដ្ឋ​នឹង​កន្លែង​កើត​ហេតុ​បាន​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​ភ្លាមៗ​ ហេីយ​ត្រូវ​បាន​រថយន្ត​សង្រ្គោះ​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខណ្ឌ​សែនសុខ​បាន​ដឹក​ជន​រងគ្រោះ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​ព្រះ​កុសមៈ​ភ្លាមៗ​ ។

បន្ទាប់ពីកេីត​ហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែនសុខចុះមកវាស់​វែង​​យក​ម៉ូតូ​ទាំង​២គ្រឿង​យក​ទៅ​រក្សា​ទុក​ដេីម្បី​រង​ចាំ​ការ​ដោះ​ស្រាយ​ថ្ងៃ​ក្រោយ​ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print