ដ្រូននិងមីស៉ីលរបស់រុស្ស៉ីបាញ់បន្តស្រោចលើរដ្ឋធានីអ៊ុយក្រែន មានអ្នកស្លាប់និងរបួសជាច្រើន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា អាជ្ញាធរអ៊ុយក្រែន នៅថ្ងៃសុក្រ ទី៦ ខែមិថុនា បានឱ្យដឹងថា រុស្ស៉ីបានបាញ់យន្តហោះដ្រូននិងមីស៉ីលស្រោចលើទីក្រុងកៀវ កាលពីវេលាយប់កន្លងទៅ បណ្តាលឱ្យមនុស្សយ៉ាងហោច៤នាក់ បាត់បង់ជីវិត និងមានសំឡេងផ្ទុះខ្លាំងៗ នៅពាសពេញទីក្រុង។

អភិបាលទីក្រុងកៀវ លោក Vitali Klitschko បានអះអាងថា ក្រៅពីមនុស្សស្លាប់៤នាក់ មាន២០នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះ១៦នាក់ ត្រូវបានបញ្ជួនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ មិនតែប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធនិងអគារផ្សេងៗនៅក្នុងទីក្រុង បានរងការខូចខាត។ ចំណែក ទីក្រុងមួយចំនួនទៀតរបស់អ៊ុយក្រែន រួមមាន Ternopil នៅភាគខាងលិច និង Lutsk នៅភាគពាយព្យ ក៏បានស្ថិតក្រោមការវាយប្រហាររបស់រុស្ស៉ី ផងដែរ។
ការវាយប្រហារខាងលើរបស់រុស្ស៉ីកើតមានឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានថា មូស្គូនឹងឆ្លើយតបវិញ ក្រោយដ្រូនរបស់អ៊ុយក្រែន បានបង្កការខូចខាតនិងបំផ្លាញ យន្តហោះទម្លាក់គ្រាប់បែកជាច្រើនគ្រឿង ក្នុងការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយ ស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដីរុស្ស៉ី៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print