គ្រាន់តែរឿងឈ្លោះគ្នាជាមួយអ្នកជិតខាងសោះ បាញ់មួយគ្រាប់ត្រូវជើងប្រពន្ធ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ខឹងចិត្តពេកក្រោយពីបានឈ្លោះជាមួយនិងអ្នកជិតខាងហើយក៏បានឡើងទៅយកកាំភ្លើងនៅលើផ្ទះចុះមកក្រោមរួចបាញ់មួយគ្រាប់នៅមុខហាងភ្លាត់គ្រាប់ត្រូវចំជើងប្រពន្ធខ្លួនឯង។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ងាក់ផ្អើលកាលពីវេលា៩និង៤០នាទីយប់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៥នៅហាងទូរសព្ទ័យីហោឋានសួគ៍តាមបណ្ដាយផ្លូវ១៤៨កែងផ្លូវ១៥ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ បុរសម្នាក់បានឈ្លោះជាមួយនិងអ្នកជិតខាងខឹងចិត្តបានឡើងទៅយកកាំភ្លើងនៅលើផ្ទះចុះមកក្រោមរួចបាញ់មួយគ្រាប់នៅមុខហាងភ្លាត់គ្រាប់ត្រូវចំជើងប្រពន្ឋរួចរើសយកសំបកគ្រាប់និងដឹកប្រពន្ឋទៅពេទ្យបាត់ទៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្នានបានចុះមកដល់ផ្ទះកើតហេតុខាងលើដើម្បីស្រាវជ្រាវដើម្បីធ្វើការតាមនីតិវិធីច្បាប់៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print