មានការលួចថតចម្លងស៊ីឌីក្លែងក្លាយយ៉ាងធំនៅក្នុងក្រុមហ៊ុនសន្តិសុខហ្គារូដា

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋនិងអាជីវករបានរាយការណ៍មកថា នៅក្នុងទីតាំងក្រុមហ៊ុនសន្តិសុខហ្គារូដា ដែលស្ថិតនៅផ្ទះលេខ១ ផ្លូវទំនប់ទួលគោក ខណ្ឌឫស្សីកែវ មានការផលិតនិងថតចម្លងស៊ីឌីក្លែងក្លាយភាគច្រើនជារឿងភាពយន្តថៃ យកពីទូរទស្សន៍ខ្សែកាប លក់ចែកចាយនៅក្នុងរាជធានីភ្នំពេញ និងបន្តទៅកាន់ខេត្តមួយចំនួនទៀត មិនទាន់ឃើញមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបនៅឡើយទេ។

គេបានរាយការណ៍ទៀតថា អ្នកដែលជាមេក្លោងថតចម្លងនិងផលិតស៊ីឌីក្លែងក្លាយមានឈ្មោះ ឈឹម ប្រុស ជាមួយនឹងដៃជើងរបស់ពួកគេជាច្រើនទៀត ហើយយកឈ្មោះអ្នកធំការពារកន្លែងរកស៊ីល្មើសច្បាប់។ កន្លងទៅបើទោះជាមានការចុះបង្ក្រាបប្រមូលប្រភេទស៊ីឌីក្លែងក្លាយដោយសមត្ថកិច្ចក៏ដូចជាខាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏ដោយ ក៏ទីតាំងមួយនេះអាចដំណើរការបានដដែល។

ប្រជាពលរដ្ឋនៅទីនោះសង្ស័យថា នឺងមានសមត្ថកិច្ចពាក់ព័ន្ធអាចទទួលបានកម្រៃណាមួយពីម្ចាស់ទីតាំង ទើបដំណើរការមកទល់បច្ចុប្បន្ន។

«នគរដ្រេហ្គន» មិនអាចទាក់ទងបានទេពីម្ចាស់ទីតាំង លោក ឈឹម ប្រុស ដែលប្រជាពលរដ្ឋចោទថា ដែលកំពុងផលិតនិងថតចម្លងស៊ីឌីក្លែងក្លាយនៅក្នុងក្រុមហ៊ុនសន្តិសុខហ្គារូដា នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នេះបានទេ ដោយគ្មានលេខទូរស័ព្ទ៕

1 2

ដោយ៖ សុខ ខេមរា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print