គ្រាន់តែរឿងបុរសម្នាក់ឆ្កែ អ្នក ភូមិដេញ ខាំ ដោយ មាន ចិត្ត ខឹង ក៏បាន យក ដុំ ថ្ម គប់ ឆ្កែ វិញ

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ដោយ សារខឹង ឆ្កែ អ្នក ភូមិដេញ ខាំ ក៏បាន យក ដុំ ថ្ម គប់ ឆ្កែ វិញ ភ្លាមៗ នោះ ក៏មានអ្នក ភូមិ បាន ចេញ មក សួរនាំ តែ បែរជាមាន ការ ឈ្លោះ ប្រកែក គ្នា រួច បុរសខាង លេី បាន តេ ហៅ បក្ស ពួក មក គ្រាន់ តែ បក្ស ពួក មក ដល់ ភ្លាម មិន បាន សួរនាំ អ្វី ច្រេីន នោះ ទេក៏បាន ដក កាំភ្លើង វាយ អ្នក ភូមិ ម្នាក់ បណ្ដាលឲ្យ បែក ក្បាល រួច បាញ់ ឡេីង ទៅ លេី ចំនួន មួយ គ្រាប់ ហេតុការណ៍ នេះ បាន កេីត ឡេីង កាល ពី វេលា ម៉ោង ១១:៣០នាទី យប់ ថ្ងៃ ទី ០៦ ខែ មិថុនា ឆ្នាំ ២០២៥ ស្ថិត តាម បណ្ដោយ ផ្លូវ បេតុង ភូមិ ទ្រុងមាន់ សង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ ។

បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ បុរសម្នាក់ ជិះ ម៉ូតូ តាម ផ្លូវ ត្រូវ ឆ្កែ អ្នក ភូមិដេញ ខាំ ដោយ មាន ចិត្ត ខឹង ក៏បាន យក ដុំ ថ្ម គប់ ឆ្កែ វិញ ភ្លាមៗ នោះ អ្នក ភូមិ បាន ចេញ មក សួរនាំ តែ បែរជាមាន ការ ឈ្លោះ ប្រកែក គ្នា រួច បុរសខាង លេី បាន តេ ហៅ បក្ស ពួក មក គ្រាន់ តែ បក្ស ពួក មក ដល់ ភ្លាម មិន បាន សួរនាំ អ្វី ច្រេីន នោះ ទេក៏បាន ដក កាំភ្លើង វាយ អ្នក ភូមិ ម្នាក់ បណ្ដាលឲ្យ បែក ក្បាល រួច បាញ់ ឡេីង ទៅ លេី ចំនួន មួយ គ្រាប់ ហេីយ ជិះ រត់ គេច ខ្លួន បាត់ ស្រមោល ។

ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច មូលដ្ឋាន បាន ចុះ មក ដល់ ធ្វេី ការ ឃាត់ បាន បុរសដែល យក ដុំ ថ្ម ឆ្កែនោះ យក ទៅ ធ្វេី ការ សួរនាំ ដេីម្បី ស្វែងរក បុរសជា ខ្មាន់កាំភ្លើង មក ផ្ដន្ទាទោស តាម ផ្លូវ ច្បាប់៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print